មាគ៌ាគុណធម៌!
| ព័ត៌មានជាតិ
SHARE

ដោយអនុវត្តតាមមាគ៌ាដឹកនាំប្រកបដោយគុណធម៌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាល លោកនាយឧត្តមសេនីយ៍ តែងលើកទឹកចិត្តដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅក្រោម ការទទួលខុសត្រូវរបស់លោក ឲ្យមានស្មារតីម្ចាស់ការ ក្នុងការដឹកនាំកសាងអង្គភាព និងគ្រប់គ្រងសតិអារម្មណ៍ នាយទាហាន នាយទាហានរង និងពលទាហានរបស់ខ្លួន ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត និងតាមដាន ពីសុខទុក្ខរបស់ពួកគេក៏ដូចជាក្រុមគ្រួសារ ធ្វើយ៉ាងណាកុំឲ្យពួកគេធ្លាក់ខ្លួនទៅក្នុងស្ថានភាពលំបាកវេទនា។

នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មន្ត្រីក្រោមឱវាទរបស់ខ្លួនជាច្រើនរូប នាំយកថវិកាសប្បុរស របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥ពាន់ដុល្លា រួមជាមួយទឹកក្រូចទឹកសុទ្ធ ទៅសួរសុខទុក្ខនិងប្រគល់ជូន មិត្តរួមការងារម្នាក់គឺលោក វរសេនីយ៍ត្រី ឃ្លោក ចាន់ដារ៉ា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដែលទើបតែត្រឡប់មកពីទទួលការវះកាត់ ព្យាបាលជម្ងឺធ្ងន់ធ្ងរនៅប្រទេសឥណ្ឌា។

ស្ថិតក្នុងឥរិយាបថយកចិត្តដាក់និងព្រួយបារម្ភ ម្នាក់ៗត្រឡប់ជាមានចិត្តរីករាយត្រេកអរ ពេលដែលបានឃើញ ទឹកមុខនិងស្ថានភាពអ្នកជម្ងឺ បានស្រស់ស្រាយសប្បាយចិត្ត ព្រោះតែគាត់រំភើបពេលឃើញ លោក មេបញ្ជាការ រ័ត្ន ស្រ៊ាង ក៏ដូចជាមិត្តរួមការងារ បានចុះមកសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងភ្ជាប់មកជាមួយថវិកា គ្រួសារអាវុធហត្ថ ដែលបានប្រមែប្រមូលគៀងគរជួយគ្នាជាបន្តបន្ទាប់គ្រប់កាលៈទេសៈ។(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation