សិង្ហបុរីបានក្លាយជាដៃគូពាណិជ្ជកម្មធំៗទាំង៥របស់កម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ស្របពេលដែលសិង្ហបុរីកំពុងតែបង្កើនការវិនិយោគនៅប្រទេសកម្ពុជា នៅពេលនេះ សិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ធំៗទាំង៥ របស់ប្រទេសកម្ពុជា។

នៅក្នុងសាររបស់ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជាដែលចេញផ្សាយក្នុងថ្ងៃបុណ្យជាតិសិង្ហបុរី ឯកឧត្តម Michael Tan មានប្រសាសន៏ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងសិង្ហបុរី និងកម្ពុជាគឺមានការរីកលូតលាស់រឹងមាំ។

ក្នុងនោះប្រទេសសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗទាំង៥ របស់ប្រទេសកម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សិង្ហបុរីមានទឹកប្រាក់ជាង ៣ពាន់លានដុល្លារនៅឆ្នាំ២០១៧ និងមានក្រុមហ៊ុនសិង្ហបុរីជាច្រើនបន្ថែមទៀតបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា។

សិង្ហបុរី ក៏ជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគធំជាងគេលំដាប់ទី២ របស់កម្ពុជានៅឆ្នាំ ២០១៧ ជាមួយនឹងទំហំទឹកប្រាក់ជាង ២៥០ លានដុល្លារ។ ហើយការវិនិយោគលើទ្រព្យសកម្មថេររបស់សិង្ហបុរីនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ចំនួន១២០០លានដុល្លារគិតត្រឹមចុងឆ្នាំ២០១៧៕
អត្ថបទ ៖ អាន ចន្ទថ្លា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation