ADB នឹងផ្តល់ប្រាក់កម្ចីជាង ៣០លានដុល្លារ ដល់រោងម៉ាស៊ីន កិនស្រូវ ចំនួន១០នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សហព័ន្ធស្រូវ-អង្ករកម្ពុជា បានឲ្យដឹងថា រោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជាចំនួន១០ នឹងត្រូវបានធនាគារ ADB ផ្តល់ប្រាក់កម្ចីរហូតដល់ជាង ៣០លានដុល្លារ ដើម្បីយកមកអនុវត្តតាមគម្រោងជួយដល់វិស័យស្រូវកម្ពុជា ឲ្យសម្រេចបានតាមផែនការ។

សហព័ន្ធស្រូវ-អង្ករកម្ពុជា អះអាងថា ការផ្តល់ប្រាក់កម្ចីនេះ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ស្រូវអង្ករ ដែលគម្រោងអភិវឌ្ឍន៍នេះ កន្លងមកធ្លាប់បាន សិក្សានៅក្នុងខេត្ត ចំនួន៣ ដូចជា ខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដោយផ្តោតលើភូមិចំនួន៩០ ដែលក្នុងមួយខេត្ត មាន៣០ភូមិ មានប្រព័ន្ធស្រោចស្រប អាចគ្របដណ្តប់លើផ្ទៃដីរហូតដល់ជាង១ម៉ឺនហិចតា។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ស្រូវអង្កររបស់កម្ពុជានេះ ក៏មានការសហការជាមួយក្រសួងចំនួនពីរ មានក្រសួងកសិកម្ម សម្រាប់រៀបចំធ្វើផែនការ ដើម្បីកំណត់តើតំបន់ណាត្រូវជាមួយដំណាំប្រភេទអ្វី និងក្រសួងដែនដី និងសំណង់ ជាអ្នករៀបចំ ធ្វើផែនការអភិវឌ្ឍនឃុំ ដើម្បីកំណត់ថាតំបន់ណាទុកធ្វើកសិកម្ម តំបន់ណាសម្រាប់លំនៅឋានជាដើម៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation