មន្ត្រីអប់រំខេត្តប៉ៃលិនបញ្ជាក់ថា ការសាងសង់រូបសំណាកសម្តេចជួនណាតគឺដើម្បីឲ្យកូនចៅខ្មែរបានស្គាល់បិតាអក្សសាស្រ្តខ្មែរ
| ព័ត៌មានជាតិ
SHARE

ប៉ៃលិន៖ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិនបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រូបសំណាកសម្តេចព្រះមហាសុធាធិបតី ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី១គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី យ៉ែម សារ៉ាត់ អនុប្រធានមន្ទីរអប់យុវជននិងកីឡាខេត្តបានមានប្រសាសន៍លើកឡើងថា វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន បានរៀបចំសាងសង់នូវរូបសំណាកសម្តេចព្រះមហាសុធាធិបតី ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី១នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាកេរ្តិ៍ឈ្មោះនៃអក្សរសាស្រ្តខ្មែរឲ្យសិស្សានុសិស្សជំនាន់ក្រោយបានដឹងនូវប្រវត្តិអក្សរសាស្រ្តខ្មែរ យើងនិងដើម្បីទុកជាសក្ការៈបូជា ឲ្យកូនចៅខ្មែរគ្រប់ៗរូបបានស្គាល់បិតាអក្សសាស្រ្តខ្មែររូបនេះ។

លោកស្រីអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានចាត់ទុកថា នេះជាសមិទ្ធិផលថ្មីមួយទៀតដែលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ទទួលបាននៅពេលខាងមុខនេះ ហើយលោកស្រីក៍បានថ្លែងអំណគុណនិងអំពាវនាវដល់មន្ត្រីសង្ឃគ្រប់អង្គ និងសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក សូមសហការកសាងរូបសំណាកសម្តេចព្រះមហាសុធាធិបតី ជួន ណាត ឱ្យរួចរាល់ជាស្ថាពរ ដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិ ព្រមទាំងបណ្តុះគំនិត ដល់សិស្សានុសិស្សជំនាន់ក្រោយបានស្គាល់ពីប្រវត្តិសាស្ត្រអក្សរ សាស្ត្រនិងព្រះគុណរបស់សម្តេចព្រះមហាសុធាធិបតី ជួន ណាត ដែលជាសាស្ត្រាចារ្យ ផ្នែកអក្សសាស្ត្រខ្មែរផងដែរ។

លោក ខាំ យ៉ារិន នាយកវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិនបានដឹងថា រូបសំណាកសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ធ្វើឡើងអំពីស្ពាន់ មានកំពស់១.៥០ម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ៧,៥០០$ ហើយរូបសំណាកនេះកើតឡើងដោយការមូលមតិគ្នារវាងថ្នាក់ដឹកនាំមន្ទីរអប់រំ និងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រះសង្ឃទាំងពីរគណៈនិងសប្បុរជន ទាំងក្នុងស្រុកនិងក្រៅស្រុក ព្រមទាំងអាណាព្យាបាលសិស្សជាដើម ៕
អត្ថបទ ៖ ឡាច សុគន្ធារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation