កម្ពស់ទឹកនៅខេត្តស្ទឹងត្រែង កំពង់ចាមនិងកណ្តាល នៅតែខ្ពស់ជាងកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១១ ខែសីហានេះ របស់ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញ កម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រចំនួន៧ ក្នុងចំណោម ៨ ទូទាំងប្រទេសនៅតែបន្តកើនឡើងព្រមៗគ្នា។

អ្វីដែលគួរឱ្យកត់សម្គាល់ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ទន្លេមេគង្គខេត្តកំពង់ចាម និងទន្លេបាសាក់កោះខែល នៅតែត្រូវបានគូសសញ្ញាក្រហម ដែលបង្ហាញថា កម្ពស់ទឹកទន្លេនៅក្នុងខេត្តទាំង៣នេះ នៅតែបន្តឡើងខ្ពស់លើសកម្រិតកម្ពស់ប្រុងប្រយ័ត្ន។

មកដល់ព្រឹកម៉ោង ៧ នេះ ទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៧៤ម៉ែត្រ (កម្រិតកម្ពស់ប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)
ទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់ ១៥,៣០ម៉ែត្រ (កម្រិតកម្ពស់ប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ)
ទន្លេបាសាក់កោះខែល ក្នុងខេត្តកណ្តាល មានកម្ពស់ ៧,៦៧ម៉ែត្រ (កម្រិតកម្ពស់ប្រុងប្រយ័ត្ន ៧,៤០ម៉ែត្រ)៕
ខាងក្រោមនេះ ជាព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១១ ខែសីហានេះ៖

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation