ថ្ងៃទី១១ សីហា គ.ជ.បនឹងប្រកាសលទ្ធផលបណ្ដោះអាសន្នដោយទុកពេល៧២ម៉ោងឲ្យប្តឹងតវ៉ា - CNC News
ថ្ងៃទី១១ សីហា គ.ជ.បនឹងប្រកាសលទ្ធផលបណ្ដោះអាសន្នដោយទុកពេល៧២ម៉ោងឲ្យប្តឹងតវ៉ា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា​ គ.ជ.ប​ បានប្រកាសនៅថ្ងៃទី១០សីហានេះថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនៅវេលាម៉ោង៧ ព្រឹកនាថ្ងៃទី១១ខែសីហាឆ្នាំស្អែកនេះ។ 

គ.ជ.ប​ បញ្ជាក់ថា​ ការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនេះ នឹងធ្វើឡើងតាមរយៈទូរទស្សន៍ជាតិកម្ពុជា​(ទទក)​ វិទ្យុជាតិ Fm96 mhz,​ វិទ្យុវត្តភ្នំ Fm105.70 mhz នឹងវិទ្យុ-ទូរទស្សន៍អនឡាញរបស់គ.ជ.ប។ 

តាមរយៈសេចក្តី​ប្រកាសព័ត៌មានដដែលនេះ​គ.ជ.បបានបញ្ជាក់ថា​ បន្ទាប់ពីប្រកាសលទ្ធផលបណ្ដោះអាសន្ន គ្រប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨ តាមមណ្ឌលរាជធានីខេត្ត អាចប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក​ ឬ​លទ្ធផលទាំងអស់នៃការបោះឆ្នោតក្នុងរយៈពេល៧២ ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ននេះ។

សូម ជំរាបថា​ បន្ទាប់ពីប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ខាងមុខ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦​ ដែលរួមមាន បញ្ជីឈ្មោះតំណាងរាស្រ្ត និងចំនួនអាសនៈរដ្ឋសភា ដែលគណបក្សនយោបាយនីមួយៗទទួលបាន៕(អោម ចែតច័ន្ទណារ៉ា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation