សម្ដេចក្រឡាហោម បញ្ជាឱ្យគណបញ្ជាការសន្តិសុខទូទាំងប្រទេស ចាត់ចែងសន្តិសុខ ឲ្យបានល្អនៅថ្ងៃគ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោត
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជារឱ្យ គណៈបញ្ជាការ សន្តិសុខ អចិន្ត្រយ៍ និងអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ ចាត់ចែងសន្តិសុខសណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ខាងមុខ ដែលជាកាលបរិច្ឆេទដែល គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ 


សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។
សម្ដេចក្រឡាហោម ស ខេង បានសរសេររៀបរាប់ក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា ៖


«ខ្ញុំសូមជម្រាបដល់គណៈបញ្ជាការ សន្តិសុខ អចិន្ត្រយ៍ និងអភិបាលរាជធានី-ខេត្ត ! ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ។ ហើយប្រសិនមិនមានពាក្យបណ្តឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប នឹង ប្រកាសលទ្ធផលផ្លូវការពីចំនួនអាសន:សម្រាប់ នីតិកាលទី៦ ។

ហេតុនេះសូមសមត្ថកិច្ច រួមមាន គណបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ គណបញ្ជាការឯកភាពគ្រប់ថ្នាក់យកចិត្តទុកដាក់ ចាត់ចែងសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរការពារព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ជាប្រវត្តិសាស្រ្តនេះ ។
អរគុណ !»៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation