ការធ្វើចរាចរឆ្លងកាត់រង្វង់មូលនាងគង្ហីងនឹងត្រូវផ្អាកចាប់ពីម៉ោង ៩យប់នេះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ​រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជនថា នៅយប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចដំឡើងគ្រោងដែកតួស្ពានជំហានទី២ ប្រវែង ៤១ម កាត់ទទឹងខាងលើវិថី ទេព ផន ឬផ្លូវលេខ ១៨២ ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវហាង Kawasaki ទៅចិញ្ចើមផ្លូវ អូឡាំព្យាស៊ីធី ។


​រដ្ឋបាលរាជធានីភ្នំពេញ ឲ្យដឹងទៀតថា ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ ដូចនេះសូមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ៕




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation