ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសរុស្ស៊ីថ្កោលទោស ចំពោះការដាក់ទណ្ឌកម្មសាជាថ្មីរបស់អាម៉េរិកទៅលើអ៊ីរ៉ង់

image

កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថ្កោលទោសចំពោះសេចក្តីសម្រេចចិត្តរបស់អាមេរិកដែលដាក់ទណ្ឌកម្មមកលើប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យរបស់ក្រសួងការបទេស លោកស្រី Maria Zakharova បានរៀបរាប់ពីការផ្លាស់ប្តូររបស់អាមេរិកថាជា "ការបំផ្លិចបំផ្លាញ យ៉ាងពិតប្រាកដ" ។

ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ត្រូវបានលើកឡើងសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប៉ុន្តែសហរដ្ឋអាមេរិកបានដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនេះ ហើយសម្រេចដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៊ីរ៉ង់

ការដាក់ទណ្ឌកម្មរបស់អាមេរិកថ្មីនេះគឺផ្តោតលើការធ្វើប្រតិបត្តិការហិរញ្ញវត្ថុដុល្លារអាមេរិកលើវិស័យនាំចេញរថយន្តរបស់អ៊ីរ៉ង់ និង ការទិញយន្តហោះ ព្រមទាំងពាណិជ្ជកម្ម លោហៈ និង មាស។ ដាក់ទណ្ឌកម្មនេះក៏ផផ្តោតលើវិស័យប្រេងរបស់អ៊ីរ៉ង់ និង ហើយនឹងផ្តើមអនុវត្តនៅខែវិច្ឆិកាខាងមុខនេះ៕(CNC)