ការវាយប្រហារតាមអាកាសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតទៅលើរថយន្តក្រុងមួយគ្រឿងក្នុងប្រទេសយេម៉ែនបានសម្លាប់កុមារ២៩នាក់ - CNC News
ការវាយប្រហារតាមអាកាសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតទៅលើរថយន្តក្រុងមួយគ្រឿងក្នុងប្រទេសយេម៉ែនបានសម្លាប់កុមារ២៩នាក់
| ព័ត៌មានអន្តរជាតិ
SHARE

យេម៉ែន៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថា កុមារ២៩នាក់ ត្រូវបានស្លាប់ និង ៣០ ផ្សេងទៀត ទទួលរងរបួស ក្នុងហេតុការវាយប្រហារតាមអាកាសដោយក្រុមចម្រុះ ដែលដឹកនាំដោយ អារ៉ាប៊ីសាអ៊ូឌីត ក្នុងប្រទេស យេម៉ែន។

ក្មេងៗទាំងនោះកំពុងធ្វើដំណើរតាមឡានក្រុងមួយ ក្បែរផ្សារមួយនៅទីក្រុងដាយ៉ាន នៃខេត្តសាដាដភាគ ខាងជើងប្រទេសយេមែន ត្រូវបានរងការវាយប្រហារ ។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយចលនាឧទ្ទាម Houthi បានធ្វើឱ្យថា ចំនួនអ្នកស្លាប់មានចំនួន ៤៣ នាក់ និងរបួសចំនួប៦១នាក់។

ក្រុមចម្រុះដែលដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតកំពុងគាំទ្ររដ្ឋាភិបាលយេម៉ែន បានអះអាងថា សកម្មភាពរបស់ខ្លួនគឺស្របច្បាប់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation