មនុស្សជាង ២០នាក់បានស្លាប់ដោយសារទឹកជំនន់ និង ភ្លៀងធ្លាក់ ឥតឈប់ឈរ នៅក្នុងភាគខាងត្បូងនៃប្រទេស ឥណ្ឌា - CNC News
មនុស្សជាង ២០នាក់បានស្លាប់ដោយសារទឹកជំនន់ និង ភ្លៀងធ្លាក់ ឥតឈប់ឈរ នៅក្នុងភាគខាងត្បូងនៃប្រទេស ឥណ្ឌា
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌា៖ មនុស្ស ២០ នាក់ត្រូវបានអះអាងថា រងគ្រោះរហូតដល់ស្លាប់ នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ទី ៩ ខែសីហា បន្ទាប់ពីភ្លៀងធ្លាក់ឥតស្រាកស្រាន្ត ហើយបានជន់លិចជាងពាក់កណ្តាល នៃរដ្ឋ ដែលរួម មានព្រៃឈើកសិដ្ឋាន និង តំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

ភ្លៀងមូសុងបានធ្លាក់យ៉ាងខ្លាំង ហើយប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ មនុស្សជាច្រើនត្រូវបានគេបង្ខំឱ្យភៀស ខ្លួនចេញពីផ្ទះរបស់ពួកគេ ។

ប្រធានក្រុមកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF), បានឱ្យដឹងថា កងកម្លាំងកងទ័ពអាកាស ,កងកម្លាំងទ័ពជើងគោក,ឆ្មាំសមុទ្រ និង កងកម្លាំងដែលទទួលបានការបណ្តុះបណ្តាល ផ្សេងទៀត ត្រូវបានគេអញ្ជើញឱ្យ ចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះដល់ជនស៊ីវិលដែលកំពុងជាប់នៅក្នុងតំបន់ដែលជន់លិចដោយទឹកជំនន់នេះ។

ជនស៊ីវិលមួយចំនួនត្រូវបានគេមើលរកឃើញនៅលើដំបូលផ្ទះរបស់ពួកគេ នៅពេលដែលមានទឹកជំនន់។ ជនស៊ីវិល ទាំងនោះ ត្រូវបង្ខំចិត្តរស់ នៅលើដំបូលផ្ទះរបស់ពួក គេខណៈ ដែលជាន់ក្រោមនៃផ្ទះ របស់ពួកគេត្រូវបានរងការជនលិចដោយទឹកជំនន់។

គួរបញ្ជាក់ផងដែរថា ភ្លៀងមូសុងបានធ្លាក់យ៉ាងខ្លាំងហួសប្រមាណសម្រាប់ឆ្នាំនេះ ដែលបណ្តាលឲ្យទន្លេធំនៃ ប្រទេសឥណ្ឌា ហក់ឡើងព្រមៗគ្នា បង្ករឲ្យមានជាទឹកជំនន់ជន់លិច នឹងបានធើ្វឲ្យបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាជនឥណ្ឌា ហើយក៏មានផលប៉ះពាល់យ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធ និងបានរាំងស្ទះដល់ការធ្វើដំណើរ ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ទឹកភ្លៀងគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៃប្រទេសឥណ្ឌា ។ ប្រជាពលរដ្ឋនៃប្រទេសឥណ្ឌាជាង ១,២ ពាន់លាននាក់ ត្រូវការទឹកភ្លៀងសម្រាប់វិស័យកសិកម្ម របស់ពួកគេ ។(CNC)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation