ឯកឧត្តមសមាជិកសភាជប៉ុន បាននាំយកសារលិខិតជូន ដោយផ្ទាល់ដៃសម្តេច​តេជោ​និងជាប្រធានគណបក្សប្រជាជនកម្ពុជាដល់ភូមិគ្រឹះក្រុងតាខ្មៅខេត្តកណ្តាល
| ព័ត៌មានជាតិ
SHARE

​គណបក្សប្រជាធិបតេយ្យសេរី របស់ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានសំដែងនូវការអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ដ៏ត្រចះត្រចង់បំផុត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

​​ការអបអរសាទរនេះ បានធ្វើឡើងតាមរយៈលិខិតរបស់ ឯកឧត្តម តូស៊ីរ៉ូ នីកៃ អគ្គលេខា​ធិការ គណបក្សប្រជាធិបតេយ្យសេរី និងជាសមាជិកសភាតំណាងរាស្រ្តជប៉ុន ដែលត្រូវបាន ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahi Imamura) សមាជិកសភាជប៉ុន នាំយកសារលិខិតជូន ដោយផ្ទាល់ដៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រតះរាជាណាចក្រ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងជំនួបដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី១០សីហា​នេះ នៅភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល។

សារលិខិតរបស់ឯកឧត្តមអគ្គលេខាធិការគណបក្សប្រ ជាធិបតេយ្យសេរីជប៉ុន តូស៊ីរ៉ូ នីកៃ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ឯកឧត្តមសូមអបអរសាទរ អស់ពីដួងចិត្តចំពោះសម្តេចតេជោ ក្នុងឱកាសដែលគណបក្សរបស់សម្តេចបានទទួលជ័យជម្នះ ដ៏ លើសលុបនៅក្នុងការបោះឆ្នោតជាសកល។
តាមរយៈសារលិខិតនោះដែរ ឯកឧត្តមអគ្គលេខាធិ​ការ បានសំដែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ របស់សម្តេចតេជោដែលបានធ្វើ​ឲ្យប្រទេសកម្ពុជា អាចឆ្លងចាកផុតពីដំណាក់កាលដ៏សែនអកុសលនៃសង្រ្គាម ហើយបានបោះ​ជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ ការកសាងឡើងវិញ និងវិបុលភាព។
ជាមួយនឹងការអបអរសា ទរនោះដែរ គណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាលជប៉ុន ក៏បានអះអាងផងដែរថា នឹងធ្វើការជា​មួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា ជប៉ុន ឲ្យកាន់ តែរឹងមាំថែមទៀត។

សូមបញ្ជាក់ដែរថា ក្រៅពីគណបក្សកាន់អំណាចរបស់ជប៉ុន ប្រទេសជាច្រើន លើពិភពលោក បានផ្ញើនូវសារលិខិតជូនពរជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលបាន​ជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ជាបន្តបន្ទាប់ ក្នុងនោះនោះរួម មានសារលិខិតមកពីប្រទេសចិន រិស្សី ឥណ្ឌា ហ្វីលីពីន ថៃ លាវ និងប្រទេសវៀតណាម និងថ្នាក់ដឹកនាំមួយចំនួនទៀត៕ (អត្ថបទ៖ ហ៊ន សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation