អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាត្រូវបាននាំទៅចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៦១០គ្រួសារនៅស្រុកត្បូងឃ្មុំ ចំនួន
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ដោយមើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទន្លេមេគង្គលិចសម្បែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នេះកាកបាទក្រហមកម្ពុជាបាននាំយកអំ ណោយមកចែកជូនប្រជាពលរដ្ឋ ក្នុងស្រុកត្បូងឃ្មុំជាលើកទី២ ចំនួន៦១០ គ្រួសារបន្ថែមទៀត ។ ពិធីប្រគល់ និងទទួលអំណោយ នេះបានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ហ៊ួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណឃ្លាំងឧកញ៉ា ឡុង ស្រេង ក្នុងឃុំទន្លេបិទ។

ជាមួយនឹងអំណោយចែកជូនប្រជាពលរដ្ឋខាងលើនេះ លោកជំទាវ ហ៊ួន ច័ន្ទបូរ៉ា បាននាំនូវការសួសុខទុកពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួប ការលំបាក ក្នុងនោះលោកជំទាវបានលើកឡើងថា សម្តេចតែង យកចិត្តទុកដាក់ចំពោះសុខទុករបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈដោយមិនប្រកាន់និន្នាការនយោបាយ ឬពូជសាស ឡើយ។

ក្នុងនោះលោកជំទាវក៏បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការរស់នៅ ដោយត្រូវមានអនាម័យ មិនត្រូវបណ្តោយកូនឲ្យលេងទឹក ដែលងាយមានគ្រោះថ្នាក់ ក្នុងនោះត្រូវរាយការទៅអាជ្ញាធរ នៅពេលមានបញ្ហាកើតឡើង ជាយថាហេតុដើម្បីជួយអន្តរាគមន៍ដោះស្រាយជូន ។
បន្ទាប់ពីទទួលបានអំណោយ កាកបាទក្រហមកម្ពុជាប្រជា ពលរដ្ឋបានសម្តែងក្តីរីករាយ និងបានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលតែង យកចិត្តទុកដាក់ពីសុខទុករបស់ ប្រជាពលរដ្ឋ។

បើតាមរបាយការណ៍របស់លោក កេង ប៊ុណ្ណា អភិបាលស្រុក ត្បូងឃ្មុំបានឲ្យដឹងថា ស្រុកត្បូងឃ្មុំមានឃុំចំនួន៤ ដែលរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ គឺឃុំពាមជីលាំង ឃុំបឹងព្រួល ឃុំជីរោទិ៍១ និងឃុំ ទន្លេបិទ ។ កន្លងមកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាតក្រហមកម្ពុជា បាននាំយកអំណោយមកប្រគល់ ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះម្តងរួចមកហើយ ចំនួន ១៤៤២ គ្រួសារ ហើយលើកទី២ នេះចំនួន៦១០ គ្រួសារថែមទៀត។

សូមជំរាបថា ទឹកជំនន់ទន្លេ មេគង្គក្នុងខេត្តត្បូងឃ្មុំបានបង្ករផលប៉ះពាល់ ដូចជា បាក់ច្រាំងទន្លេជម្រៅ១៦ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ រុះរើផ្ទះ ចេញពីការបាក់ច្រាំងចំនួន ៨ខ្នង ផ្ទះប៉ើងតាមទឹកចំនួន១ខ្នង ។ លិចស្រូវសន្ទូងពង្រោះចំនួន ១៣១ ហិកតា និងដំណាំរួមផ្សំ ១៦៩ ហិកតា ពោត ១៩ ហិចតា សាលារៀន ១៥ កន្លែង វត្ត៧កន្លែង វិហារឥស្លាម៤កន្លែង សូរ៉ាវ ៦កន្លែង មណ្ឌលសុខភាព២កន្លែង និងផ្លូវលំ៤៤ខ្សែ៕

អត្ថបទ ៖ ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation