កូនភ្លោះប្រុស៣នាក់កើតចេញពីត្រកូលកសិករ ទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ពាក់ព័ន្ធករណីបងប្អូនប្រជាពលរដ្ឋដែលសម្រាលបានកូនភ្លោះប្រុសចំនួន៣នាក់ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែសីហានេះ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា ក៏បាននាំយកអំណោយផ្ទាល់របស់ សម្តេចតេជោហ៊ុនសែន និងសម្តេចកិតត្តិព្រឹទ្ធបណ្ឌិត ដើម្បីធ្វើការ ប្រគល់ជូនដល់គ្រួសារកូនភ្លោះប្រុសទាំង៣នាក់ ហើយគ្រឿង ឧបភោគបរិភោគនិងថវិការដែលប្រគល់ជូននា ពេលនេះរួមមាន ម្សៅទឹកដោះគោ២កេស ស្ករស៥គីឡូក្រាម ក្រម៉ា២ សារុង២ អង្ករ៤បេស្មើ២០០គីឡូក្រាម និងថវិការ ៥លានរៀល។ ក្រៅពីអំណោយខាងលើ ដោយមើលឃើញទុក្ខ លំបាកគ្រូសារខាងលើ សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថមនូវទឹកប្រាក់១ពាន់ដុល្លារបន្ថែមទៀតសម្រាប់ចំណាយទៅលើការវះកាត់។

ឯកឧត្តម សេង ទៀង ជំនួការផ្ទាល់សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថា នៅក្នុងការសម្រាល កូនភ្លោះប្រុស៣នាក់នាពេលនេះ គឺជាចៅរបស់សម្តេចតេជោទី៣៣៦ហើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា អំណោយដែលផ្តល់ជូននេះគឺជាអំណោយផ្ទាល់ខ្លួន របស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយការផ្តល់ជូននេះគឺផ្តល់ជូនដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សំបុរនោទេ ឲ្យតែប្រជាពលរដ្ឋ ណាដែលកើតនិងរស់នៅលើទឹកដីខ្មែរ។

កូនភ្លោះប្រុសទាំង៣នាក់នេះមានឈ្មោះទី១ ឪក សុខនឿន ទម្ងន់១,៧៤គីឡូក្រាម ទី២ឈ្មោះ ឪក សុខឌឿន ទម្ងន់ ១,៧៨គីឡូក្រាម និងទី៣ឈ្មោះ ឪក សុខឌី ទម្ងន់១,៦៣គីឡូក្រាម។ ដែលមានឪពុកឈ្មោះ ឪក សុខគង់ អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ ប៊ុន កុសល អាយុ៣២ឆ្នាំ។
បើតាមការបញ្ជាក់ពីជីដូនជីតាកូនភ្លោះប្រុសទាំង៣នាក់ឱ្យដឹងថា គឺជាការសម្រាលកូនជាលើកទី២ បានកូនភ្លោះប្រុស៣នាក់ ហើយការសម្រាលកូនលើកទី១បានកូនប្រុស១នាក់បើគិតត្រឹមពេលនេះកូនប្រុសសម្រាលលើកទី១មានអាយុ២ឆ្នាំហើយ។

លោកបានបញ្ជាក់ថាពួកគាត់មានទីលំនៅក្នុងភូមិទី៤ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយគ្រួសារគកូនភ្លោះប្រុសទាំង ៣នាក់ នេះមានមុខរបរជាកសិករ ប៉ុន្តែបច្ចុប្បន្ននេះឳពុកកូនភ្លោះទាំង៣នាក់ទើបតែធ្វើការចំណាកស្រុកនៅក្រៅប្រទេស បានរយះពេល២ខែប៉ុណ្ណោះ។
ដោយឡែកបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមបានឲ្យដឹងថាមកដល់ពេលនេះក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានក្នុងការមើលថែសុខភាព ដែលទារកទាំង៣នាក់នេះគឺមានសុខភាពល្អធម្មតា ហើយនៅប្រមាណ ១០ថ្ងៃទៀត ទារកកូណភ្លោះប្រុសទាំង៣នាក់អាចត្រឡង់ទៅផ្ទះវិញបាន។

ម្តាយកូនភ្លោះទាំង៣នាក់និងជីដូនជីតាដែលទទួលអំណោយនាពេលនេះក៏បានសំដែងនូវទឹកចិត្តត្រែកអរ និងជូនពរដល់ សម្តេចទាំងទ្វេរមានសុខាភាពល្អ ដើម្បីដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត៕
អត្ថបទ ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation