រដ្ឋមន្ត្រីក្រសួងសាធារណការ អំពាវនាវដល់អ្នកបើកបរត្រូវរប្រុងប្រយ័ត្នខ្ពស់ ខណៈត្រូវមួយចំនួនរងការគំរាមកំហែងដោយទឹកជំនន់
| ព័ត៌មានជាតិ
SHARE

(ក្រចេះ)៖ នៅថ្ងៃសុក្រទី១០ ខែសីហា នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូចុះពិនិត្យស្ថានភាព ផ្លូវ៣៧៧ លិចទឹក និងបន្តចុះពិនិត្យស្ថានភាពស្ពានកាំពី រមណីយដ្ឋានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្រក្រចេះ។

ដំណើរចុះកាន់ខេត្តតក្រចេះនាថ្ងៃនេះ ស្ថិតក្នុងបេសកកម្ម ដឹកនាំចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៧៣ លេខ៣៨៣A និងផ្លូវជាតិមួយចំនួនទៀត ក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងព្រះវិហារ ដែលកំពុងតែរងការគំរាមកំហែងដោយទឹកជំនន់។ការចុះត្រួតពិនិត្យត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីស្វែងយល់អំពីស្ថានភាព និងបានរកឃើញថា កំណាត់ផ្លូវមួយចំនួនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមធ្យម ហើយក្រសួងកំពុងសហការជាមួយ អាជ្ញាធរពាក់ព័ន្ធដើម្បីចាត់វិធានការទប់ស្កាត់ ហើយគ្រោងនឹងធ្វើការជួសជុលភ្លាមៗ លើទីតាំងខូចខាតបន្ទាប់ពីទឹកស្រក់វិញ។

កំលុងពេលនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងសូមរាយការណ៍មកក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ពីករណីការគំរាមកំហែងដោយទឹកជំនន់នេះ។ សូមកុំបើកបរលើសល្បឿនកំណត់ និងសូមធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវជាតិទាំងនេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន៥០គ្រួសារ ឋិតក្នុងសង្កាត់ស្រះ ឬស្សី ក្រុងស្ទឹងត្រែង ដែលរងគ្រោះលិចលង់ផ្ទះសំបែង ស្រែចំការ និងដំណាំដាំដុះ។អំណោយដែលបានចែកជូនប្រជាពលរដ្ឋពេលកំពុងជួបនូវទុក្ខលំបាក ដោយសារតែផ្ទះសំបែង ស្រែចំការ លិចលង់ដោយសារជំនន់ទឹកភ្លៀងនេះរួមមាន៖ គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា៧ម៉ឺនក្នុងមួយគ្រួសារ។ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែសុខភាពផ្ទាល់ខ្លួន ត្រូវដាំទឹកឆ្អិនហូប ចៀសវាងកុំឱ្យមានជំងឺរាគរុសជាន់លើការលំបាកបន្ថែមទៀត៕(CNC)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation