ក្រសួងសាធារណការ៖ ចាប់បានរថយន្តដឹកលើសទម្ងន់ ១២៣គ្រឿង និងពិន័យជាង ២រយលានរៀល ក្នុងខែមេសា ឆ្នាំ២០១៨ ​
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញរបាយការណ៍ថា ក្នុងខែមេសា ឆ្នាំ២០១៨ លេខាធិការដ្ឋានរបស់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ១២៣គ្រឿង និងពិន័យបានថវិកាសរុបចំនួន ២៣៣,៣៤០,០០០ រៀល។

ក្រសួងសាធារណការសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ១១៧ គ្រឿង គឺពី ២៤០ គ្រឿង ក្នុងខែមីនា មក ១២៣ គ្រឿង ក្នុងខែមេសា ឆ្នាំ២០១៨ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤០តោន ។

ជាមួយគ្នានេះ ក្រសួងសាធារណការបានកោតសរសើរដល់ក្រុមការងារជញ្ជីងចល័តរបស់ក្រសួង និងស្ថានីយជញ្ជីងទាំងអស់ដែលតាមដាននឹងអនុវត្ត ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់កន្លងមក ៕

អត្ថបទ ៖អោម ចែតច័ន្ទណារ៉ា​


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation