អាជ្ញាធរបារាំងជួយសង្គ្រោះក្រុមអ្នកបោះជំរុំប្រហែល ១.៦០០នាក់ពីទឹកជំនន់
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមន្ត្រីអាជ្ញាធរបារាំងបាននិយាយថា ទឹកជំនន់យ៉ាងធ្ងន់ធ្ងរបានបង្ខំឱ្យមានការជម្លៀសមនុស្សចំនួន ១.៦០០ នាក់ ដែលភាគច្រើនគឺជាអ្នកបោះជំរុំ នៅភាគខាងត្បូងនៃប្រទេសបារាំង។ តំបន់ដែលទទួលរងគ្រោះខ្លាំងបំផុតគឺមានដូចជាតំបន់ Gard, Ardèche និង Drôme។

បុគ្គលិកសង្គ្រោះជាង ៤០០ នាក់ និង ឧទ្ធម្ភាគចក្រចំនួន៤ គ្រឿង ត្រូវបានដាក់ពង្រាយនៅតាមតំបន់រងគ្រោះទាំងនោះ។ គួរកត់សម្គាល់ថា ទឹកជំនន់ដែលវាយប្រហារភាគខាងត្បូងប្រទេសបារាំងនាពេលនេះ ខណៈដែលប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបផ្សេងទៀតកំពុងជួបប្រទះ បញ្ហាឡើងកម្តៅខ្លាំងដែលមិនធ្លាប់មាន។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation