សម្តេចតេជោ បញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដី យកចិត្តទុកដាក់ ជួយដល់ពលរដ្ឋ បន្ទាប់ពីការការប្រកាសអាសន្នអំពីជំនន់ទឹកទន្លេ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឱវាទ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មេត្តាតាមដានដោយយកចិត្តទុកដាក់ ក្នុងការជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ ក្នុងខណៈដែលកំពស់ទឹកកើនឡើងដល់កម្រិតប្រកាសអាសន្ន នៅតាមបណ្ដាខេត្តមួយចំនួន។
ការបញ្ជាររបស់សម្តេចតេជោបែបនេះ ធ្វើឡើងតាមទំព័រហ្វេសបុកផ្លូវការនាព្រឹកថ្ងៃនេះដោយភ្ជាប់ជាមួយនឹងសេចក្តីជូនដំណឹងស្តីពីជំនន់ ទឹកទន្លេ និង ព្រឹត្តិបត្រស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៨នេះ។

អំពីស្ថានភាពទឹកជំនន់ទន្លេក្នុងប្រទេសកម្ពុជានេះ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា តាមការព្យាករណ៍កម្ពស់ទឹកទន្លេនឹងមានការប្រែប្រួល ក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខ ដែលក្នុងនោះ ទន្លេមេគង្គលើ ក្នុងខេត្តស្ទឹងត្រែង,ខេត្តក្រចេះ,ខេត្តកំពង់ចាម នឹងឡើង លើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ខណៈដែលទន្លេមេគង្គក្រោមទន្លេបាសាក់និងទន្លេសាបនឹងបន្តកើនឡើងសន្សឹមសន្សឹមបន្ថែមទៀត។

ស្របគ្នានេះស្ថានភាពអាកាសធាតុនៅកម្ពុជា ត្រូវបានបញ្ជាក់ថា ឥទ្ធិពលអាកាសធាតុចំនួន ៣ កំពុងជះនឹងឥទ្ធិពលលើអាកាសធាតុកម្ពុជារហូតដល់ថ្ងៃទី ១៤ខែសីហាខាងមុខ ដែលកំលុងពេលនេះ តំបន់មាត់សមុទ្រនៃប្រទេសកម្ពុជាពិសេសខេត្តកោះកុងនិងខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ជោកជាំ ច្រើន ហើយលំហរសមុទ្រនឹងមានភ្លៀងខ្យល់បោកបក់រួមនឹងរលកសមុទ្រខ្ពស់ៗ ដោយក្រសួងជំនាញបានស្នើ ឱ្យបងប្អូនប្រជានេសាទនិងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ខណៈដែលតំបន់ខ្ពង់រាបនិងបណ្ដាខេត្តស្ថិត នៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រហូតដល់ចុងសប្ដាហ៍នេះ ខណៈដែល បណ្ដារាជធានីខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ ពីមធ្យមទៅបង្គួរ៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation