ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម ផលិតផលខ្មែរឆ្នាំ២០១៨ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩-២១ ខែតុលា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ពិព័រណ៍ពាណិជ្ជកម្មនេះ និងត្រូវរៀបចំឡើង ក្នុងគោលបំណង ពញ្ញាក់ស្មារតីមហាជនទូទៅ ឲ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ឲ្យបានច្រើនជាអតិបរមា។

ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរ ដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់ អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្ម ពីគ្រប់ទិសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ និងបង្កឱកាសឲ្យស្វែងរកដៃគូយកទៅលក់បន្ត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ដែលមានបំណង ចូលរួមតាំងបង្ហាញផលិតផលខ្មែរ ក្នុងព្រឹត្តិការណ៍នេះ មេត្តាប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់។ សម្រាប់ព័ត៌មានលម្អិត ស្តីពីការរៀបចំពិព័រណ៍ខាងលើ សូមទំនាក់ទំនងនាយកដ្ឋាន កិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម៕ (អ៊ុត លក្ខិណា)


 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation