ការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៣ពីភ្នំពេញទៅកំពតនឹងចាប់ផ្តើមបន្ទាប់បើកឲ្យដំណើការនៅដើមសប្តាហ៍ក្រោយ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ នៅថ្ងៃចន្ទ ទី ០៧ ខែឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធីបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ទៅដល់ទីរួមខេត្ត កំពត ។

សូមជម្រាបថា គម្រោងពង្រីកផ្លូវជាតិលេខ៣នេះ ត្រូវបានបែងចែកជា ២ កំណាត់ គឺកំណាត់ផ្លូវចោមចៅ-បែកគូស និងកំណាត់ផ្លូវបែកគូស-កំពត ។ ផ្លូវចោមចៅ-បែកគូសនឹងត្រូវពង្រីកពី២គន្លង ទៅ៤គន្លង (២ទៅ ២មក) ដោយមានទទឹងសរុប ២៤,៥ម៉ែត្រ ។ ចំណែកឯកំណាត់ផ្លូវពីបែកគូស-កំពត នឹងត្រូវពង្រីកទទឹងផ្លូវដល់ ១២ម៉ែត្រ ប៉ុន្តែមាន២គន្លងដដែល ។

សូមបញ្ជាក់ថា បច្ចុប្បន្នផ្លូវជាតិលេខ៣ មានទទឹងផ្លូវពី ៩ម៉ែត្រ ទៅ១១ម៉ែត្រតែប៉ុណ្ណោះ ៕

អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation