ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗនៅតែបង្ហាញភាពវិជ្ជមាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបាន១៣៩៨៥លានដុល្លារ ដោយក្នុងនោះការនាំចេញ មានចំនួន៥៧៩៤លានដុល្លារ កើនឡើង១១ភាគរយ។


ចំណែកឯការនាំចូលមានចំនួន៨១៩១លានដុល្លារ កើន១០.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧។


កម្ពុជាបាននាំចេញទៅប្រទេសមួយចំនួន ដូចជា សហគមអឺរ៉ុប, សហរដ្ឋអាមេរិក, កាណាដា, ជប៉ុន និងបណ្ដាប្រទេសផ្សេងៗទៀត ហើយវិស័យដែលនាំចេញ បានច្រើនជាងគេរួមមានសម្លៀកបំពាក់ និងអង្ករជាដើម។


ឯកឧត្តម ប៉ាន សូស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញ សម្លៀកបំពាក់បានចំនួន៤១៤៣លានដុល្លារ កើនឡើង១១ភាគរយ ចំណែកឯផលិតផលកសិកម្មមានចំនួន២៧២លានដុល្លារ កើន៨ភាគរយ ខណៈការនាំចេញផ្សេងៗមានចំនួន១,៣៧៩លានដុល្លារ កើន១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។


ទន្ទឹមនេះ ផលិតផលនាំចេញសំខាន់ៗ របស់កម្ពុជារួមមាន៖ វាយនភ័ណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, កាបូប, គ្រឿងបង្គុំអេឡិចត្រូនិក, ទោចក្រយានយន្ត, ផលនេសាទ, ជ័រកៅស៊ូ, ឈើកែច្នៃ, អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី ពោតក្រហម, សណ្តែកសៀង, ម្រេច, ផ្លែស្វាយស្រស់, ដូងប្រេង និងទំនិញកសិកម្មដទៃទៀត។ ចំណែកទីផ្សារធំៗរបស់កម្ពុជារួមមាន៖ សហគមន៍អឺរ៉ុប, អាម៉េរិក, កាណាដា, ជប៉ុន, ចិន និងអាស៊ានជាដើម៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation