ចិននឹងបង្កើតរមណីយដ្ឋានថ្មីមួយដែលមានគំនូរនៅលើជញ្ជាំងប្លែកៗវែងជាងគេបង្អស់នៅទ្វីបអាស៊ីនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ចិនបានចូលមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែមានចំនួនច្រើនឡើង ដែលភាគច្រើនផ្តោតទៅលើការអភិវឌ្ឍន៍វិស័យសំណង់ និងទេសចរណ៍។


ជាក់ស្តែង សំណង់ទេសចរណ៏ថ្មីមួយកន្លែងទៀត នៅស្រុកកៀនស្វាយ ជាយរាជធានីភ្នំពេញ ត្រូវបានអ្នកវិនិយោគជនជាតិចិន ធ្វើការអភិវឌ្ឍន៍ជាកន្លែងទេសចរណ៍បែបធម្មជាតិ អេកូឡូស៊ី និងរមណីយដ្ឋានទេសចរណ៍បែបកសិកម្មទំនើប ដែលមានទាំងសួនកម្សាន្តសម្រាប់កុមារ និងសួនកម្សាន្តក្នុងព្រៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលទស្សនាក្នុងអំឡុងពេលសំរាកនាចុងសប្តាហ៍។


លោក វ៉ាន់ ណារិទ្ធ មន្រ្តីផ្នែកទីផ្សារនៃមណ្ឌលកំសាន្តបែបធម្មជាតិនេះ បានឲ្យដឹងថា រមណីយដ្ឋានបែបអេកូឡូស៊ីថ្មីមួយនេះ ត្រូវបានវិនិយោគដោយគំនិតច្នៃប្រឌិតនៅលើផ្ទៃដីជាង១៣ម៉ឺនម៉ែត្រការ៉េ ជាមួយនិងគំនូរនៅលើជញ្ជាំងប្លែកៗ ដែលវែងជាងគេបង្អស់នៅទ្វីបអាស៊ីប្រវែងជាង ១ពាន់ម៉ែត្រ។


អ្នកជំនាញអះអាងថា ការវិនិយោគរបស់ចិនកាន់តែច្រើនកាន់តែល្អ។ ចិនបានវិនិយោគនៅកម្ពុជាច្រើន ដោយសារទីផ្សារនេះមានភាពទាក់ទាញ និងផ្តល់ឳកាសចំណេញច្រើនដល់ពួកគេ។ គំរោងវិនិយោគរបស់ចិន មានក្រុមហ៊ុនវិនិយោគ និងសាងសង់សំណង់ជាង២០០ក្រុមហ៊ុន ដែលបាននិងកំពុងដំណើរការនៅព្រះរាជាណាចក្រកម្ពុជា៕(អត្ថបទ អៀវ ឈៀងនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation