អភិបាលខណ្ឌដូនពេញអំពាវនាវឲ្យ អាជីវករនិងពលរដ្ឋទុកដាក់ វេចខ្ចប់ និងកបញ្ចេញសំរាមឲ្យបានត្រឹមត្រូវតាមការណែនាំនិងម៉ោងកំណត់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារនៅក្នុងទឹកដីនៃខណ្ឌកណ្តាលក្រុងភ្នំពេញមួយនេះត្រូវធ្វើការសំអាតសំរាម ដោយយកម៉ាស៊ីនបាញ់លាងចល័តទៅបាញ់សំអាតតាមកន្លែងដាក់សំរាម​ ជាពិសេសក្រោយពីកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែនៅតែមានសំរាមដែលប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ដូចជានៅលើផ្លូវលេខ៤៧ ផ្លូវលេខ១០៦-១០៨-៥១-៥៣ - និងផ្លូវព្រះស៊ីសុវត្ថិ។


ការដាក់ចេញវិធានការសំអាតសម្រាមក្នុងខណ្ឌដូនពេញនេះធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា​ខណៈដែល លោក អភិបាលខណ្ឌសុខ ពេញវុធ បានដឹកនាំកម្លាំងប្រជាការពារយកម៉ូតូកង់បី ធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ, ផ្លូវលេខ៤៧-១០៦-១០៨-៥១-៥៣, លាងសំអាតថ្នល់-ការ៉ូឡាសួនសម្តេចតេជោហ៊ុនសែន,សួនច្បារព្រះបរមរតនៈរូប,​សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ,​ មហាវិថីព្រះសីហនុ,​មហាវិថីព្រះនរោត្តម,​មហាវិថីព្រះមុន្នីវង្ស,​តីរៈវិថីព្រះស៊ីសុវត្ថិ ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរនូវបរិស្ថានអនាម័យល្អ ជូនភ្ញៀវទេសចរជាតោ-អន្តរជាតិ​ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណជាដើម ។


រដ្ឋបាលខណ្ឌដូនពេញ បានអំពាវនាវ និងសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនស៊ីនទ្រីក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ការទុកដាក់ វេចខ្ចប់ និងការបញ្ចេញសំរាមឲ្យបានត្រឹមត្រូវតាមការណែនាំ ម៉ោងកំណត់ សំដៅធ្វើយ៉ាងណាឲ្យលំនៅដ្ឋានយើង ភូមិយើង ផ្លូវសាធារណៈយើង បរិស្ថានយើង រាជធានីភ្នំពេញយើង ប្រកបដោយសោភ័ណភាព និងផាសុខភាព ជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ៕(អត្ថបទ៖ ឌីយ៉ាម៉ង់)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation