ខ្សែភ្លើង ខ្សែកាប និងខ្សែបណ្តាញផ្សេងៗតរញ៉េរញ៉ៃនៅតែជាកង្វល់ក្នុងរាជធានីភ្នំពេញ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅតាមដងផ្លូវនៅរាជធានីភ្នំពេញ ភាគច្រើនយើងឃើញមានខ្សែបណ្តាញផ្សេងៗរយ៉េរញៃខ្វាត់ខ្វែងពេញផ្លូវ មិនថាផ្លូវតូចធំ រឺច្រកឌឿងហែមទេ គឺមានខ្សែភ្លើង ខ្សែកាប និងខ្សែបណ្តាញផ្សេងៗ តភ្ជាប់ពីបង្គោលភ្លើងមួយទៅបង្គោលភ្លើងមួយ ហើយក៏ឃើញមានខ្សែភ្លើងចាស់ៗជាច្រើនតចេញចូលផ្ទះប្រជាពលរដ្ឋផងដែរ។


ជាក់ស្តែងយើងក្រឡេបមកមើលជ្រុងមួយនៅរាជធានីភ្នំពេញ នៅតាមបណ្តាយវិថីសុខហុក និងផ្លូវលេខ១៦៤ ផ្លូវលេខ១៤០ ស្ថិតនៅក្នុងសង្កាត់មនោរម្យ និងសង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា យើងនឹងឃើញនៅតាមបង្គោលខ្សែភ្លើងនេះគឺមានខ្សែកាបអុបទិច ខ្សែអ៉ិនធឺណេត និងខ្សែបណ្តាញផ្សេងៗដែល ត អូសខ្វាត់ខ្វែងពេញផ្លូវតែម្តង និងមានលក្ខណៈស្មុគស្មាញ រញ៉េរញៃ ដែលងាយនឹងបង្កឲ្យមានការទុស្សេ និងឆ្លងចរន្ត កើតទៅជាអគ្គីភ័យទៀតផង។


គយរកត់សម្គាល់ថាមួយរយៈពេលចុងក្រោយនេះ អគ្គិភ័យដែលឆេះបំផ្លាញផ្ទះ និង ទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ ភាគច្រើនគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។


គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកសាលារាជធានីភ្នំពេញ ក៏បានទទួលស្គាល់ដែរថា ស្ថានភាពខ្សែកាបរបស់ក្រុមហ៊ុននានាបានរាយប៉ាយគ្មានច្បាប់ទម្លាប់នៅលើបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជានេះ គឺដោយសារការគ្រប់គ្រងមិនបានល្អរបស់អាជ្ញាធរ។ ហើយខាងសាលារាជធានីភ្នំពេញក៏បានឲ្យដឹងដែរថា មហាវិថីចំនួន៥នៅក្នុងក្រុងភ្នំពេញ នឹងត្រូវរៀបចំសោភ័ណភាព រៀបចំខ្សែកាប ខ្សែភ្លើង និងខ្សែបណ្តាញផ្សេងៗនៅលើអាកាសនេះមុនគេ រួមមាន មហាវិថីព្រះនរោត្តម,​ ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី,​កម្ពុជាក្រោម និងមហាវិថីម៉ៅសេទុង។

ការទម្លាក់ខ្សែកាបលើអាកាសរញ៉េរញ៉ៃ ដូចជាការកាត់ខ្សែកាបទូរសព្ទ ខ្សែកាបអុបទិក ចេញពីបង្គោលភ្លើងកប់ចូលក្នុងដីនេះ គឺជាផ្នែកមួយនៃការគ្រប់គ្រងចិញ្ចើមផ្លូវនិងធ្វើឲ្យប្រសើរឡើងនូវសោភណ័ភាពរបស់សាលារាជធានីភ្នំពេញ៕(អត្ថបទ៖ ឃឺម វិសាល)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation