ផ្លូវលេខ៣៨៣A រងការគំរាមកំហែងដោយគ្រោះទឹកជំនន់
| ព័ត៌មានជាតិ
SHARE

ព្រៃវែង៖ មកដល់​ពេលនេះ​ ស្របពេលដែលបណ្តាខេត្តមួយចំនួនជាប់ដងទន្លេ បានរងផលប៉ះពាល់ដោយសារទឹកទន្លេ ខេត្តព្រៃវែងកកំពុង ទទួលរងផលប៉ះពាល់ ពីទឹកជំនន់ ដោយសារតែ ទឹកទន្លេមេគង្គក្រោមកើនឡើងខ្ពស់។


ជាក់ស្ដែង ផ្លូវលេខ ៣៨៣A កំពុងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារឥទ្ធិពលនៃទឹកជំនន់នេះ​ ហើយដើម្បីឆ្លើយតប ទៅនឹងបញ្ហា ទឹកជំនន់ យើងឃើញមាន វត្តតាមាន របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំក្រុមការងារមន្ទីរជំនាញ និងអាជ្ញាធរខេត្ត ចុះទៅត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង ក៏ដូចជាពីផលប៉ះពាល់ នៅលើផ្លូវ៣៨៣Aនេះ។


សូមជំរាបថា ​ដោយសារទឹកជំនន់ផ្លូវលេខ៣៨៣A ស្ថិតនៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែងនេះ កំពុងរងការខូចខាតនៃផ្នែកខ្លះដោយសារកម្លាំងទឹកហូរនិងទឹកឡើងប្រៀបផ្លូវ ជាពិសេ​ ចំនុចផ្លូវតភ្ជាប់ពីឃុំព្រៃស្រឡិត ទៅឃុំកញ្ជំគឺស្ថានភាពទឹកបានបន្តហក់ឡើងជិតស្មើនឹងផ្លូវ និងកន្លែងខ្លះត្រូវបានលិចផ្លូវ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation