សង្ស័យព្រោះតែមិនយកភាស៊ី ទើបផ្សាររតនគិរីបណ្តោយឱ្យអ្នកលក់ដូរកំប៉ិកកំប៉ុកហាលថ្ងៃហាលភ្លៀង បងប្អូនជនជាតិដើមភាគតិចដែលយកបន្លែផ្លែឈើមកលក់នៅក្នុងផ្សារបានលុង
| ព័ត៌មានជាតិ
SHARE

សង្ស័យព្រោះតែមិនយកភាស៊ី ទើបផ្សាររតនគិរីបណ្តោយឱ្យអ្នកលក់ដូរកំប៉ិកកំប៉ុកហាលថ្ងៃហាលភ្លៀង
បងប្អូនជនជាតិដើមភាគតិចដែលយកបន្លែផ្លែឈើមកលក់នៅក្នុងផ្សារបានលុងសំណូមពរដល់អាជ្ញាធរនិងក្រុមហ៊ុនវិនិយោគផ្សារ បានលុងមើលឃើញពីទុក្ខលំបាករបស់ពួកគាត់ផង។

នេះជាការលើកឡើងរបស់បងប្អូនជនជាតិដើមភាគតិចដែលយកបន្លែផ្លែឈើយកមកលក់នៅផ្សារបានលុងនាព្រឹកថ្ងៃទី9 ខែសីហាឆ្នាំ 2018នេះប្រាប់ទូរទស្សន៍CNC ថាសព្វថ្ងៃពួកគាត់មានការលំបាកខ្លាំងណាស់ក្នុងការលក់ដូរដោយ ពួកគាត់សព្វថ្ងៃអង្គុយលក់នៅកណ្ដាលវាលគ្មានដំបូលប្រក់ជួនថ្ងៃក្ដៅពេក ជួនកណ្ដាលភ្លៀងរងារញ័រញាក់។


ពួកគាត់បានឲ្យដឹងទៀតថាចំពោះការលក់ដូរវិញខាងក្រុមហ៊ុនវិនិយោគផ្សារបានលុងមិនបានយកថ្លៃភាស៊ីពីពួកគាត់នោះទេ ហើយក្រុមហ៊ុនបានបែងចែកផ្សារបានលុងជាពីរកន្លែងដាច់ពីគ្នាម្ខាងបងប្អូនជនជាតិហៅថាផ្សាជនជាតិដើមភាគតិចម្ខាងទៀតផ្សារខ្មែរ។ពួកគាត់ចង់បានផ្សារដែលមានដំបូលដូចផ្សារខ្មែរដែរ ។ហេតុដូចនេះហើយ ពួកគាត់បានសំណូមពរដល់អាជ្ញាធរខេត្តនិងក្រុមហ៊ុនវិនិយោគជួយរៀបចំកន្លែងលក់ដូររបស់ពួកគាត់ឲ្យបានសមរម្យដូចបងប្អូនខ្មែរផង។


ទាក់ទិននិងការសំណូមពររបស់បងប្អូនជនជាតិដើមភាគតិចដែលមកលក់ដូរនៅផ្សារបានលុងនេះដែរលោកឧកញ៉ាសាលាងដែលជាអ្នកវិនិយោគផ្សារបានលុងភ្នាក់ងារទូរទស្សន៍cncប្រចាំខេត្តរតនគិរីបានខលទូរស័ព្ទទៅលោកចូលហើយតែគ្មានអ្នកលើកដើម្បីបំភ្លឺអំពីបញ្ហានេះឡើយ។


ចំណែកលោកងិន ណែលអភិបាលក្រុងបានលុងទូរស័ព្ទខលចូលជាច្រើនដងដើម្បីសុំការបំភ្លឺ ក៏មិនបានទទួលទូសព្ទ័ដែរ។


លោកញ៉ែមសំអឿនអភិបាលរងខេត្តរតនគិរី់បានឆ្លើយតប តាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថាចំពោះបញ្ហាផ្សាជនជាតិដើមភាគតិចនោះ គឺខាងថ្នាក់ខេត្តបានរៀបចំពិភាក្សាគ្នារួចហើយដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនលក់ដូរបានស្រួលហើយក៍មានគម្រោងប្លង់ ផង ដែរសម្រាប់ប្រក់ដំបូលចាក់សាបជូនពួកគាត់ ។


លោកបន្តទៀតថាសព្វថ្ងៃកំពង់ដាក់ផែនការដើម្បីរកអ្នកម៉ៅការសាងសង់ដំបូលផ្សារជួយពួកគាត់ហើយសូមអោយបងប្អូនរង់ចាំមួយរយៈសិនព្រោះថាខាងអាជ្ញាធរមិនព្រងើយកន្តើយនោះទេ៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation