អាម៉េរិក នឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីទាក់ទង នឹងការវាយប្រហារដោយសារធាតុគីមី ទៅលើអតីតចារកម្មរុស្ស៊ីរស់នៅក្នុងប្រទេសអង់គ្លេស
| ព័ត៌មានជាតិ
SHARE

អាម៉េរិក៖ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ចំពោះការប្រើប្រាស់មេរោគបំផ្លាញប្រពន្ធ័ប្រាសាទ ដោយ បានចោទថា មានបំណងប៉ុនប៉ងសំលាប់អតីតចារកម្មរុស្សី និង កូនស្រីរបស់គាត់នៅចក្រភពអង់គ្លេស។

ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ការដាក់ទណ្ឌកម្មនេះ នឹងត្រូវដាក់លើប្រទេសរ៉ុស្ស៊ី ពីព្រោះបុរសនោះ បានប្រើសាធាតុគីមីដោយរំលោភលើច្បាប់អន្តរជាតិ។

អតីតមន្ត្រីចារកម្មរបស់ប្រទេសរុស្ស៊ី លោក Sergei Skripal និង កូនស្រីរបស់គាត់ត្រូវបានវាយប្រហាសដោយ មេរោគបំផ្លាញសរសៃប្រសាទ នៅក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេសកាលពីខែមីនាកន្លងទៅ។

ចក្រភពអង់គ្លេសបានចោទប្រកាន់ប្រទេសរុស្ស៊ីថា បានស្ថិតនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែ វិមានក្រឹមឡាំង បដិសេធយ៉ាងដាច់ខាត ថាខ្លួនមិនមានជាប់ពាក់ព័ន្ធជាមួយបញ្ហានេះទេ។

ចាប់តាំងពីការវាយប្រហារកាលពីខែមីនាជនជាតិអង់គ្លេសពីរនាក់ផ្សេងទៀតដែលមានទំនាក់ទំនងជាមួយ ប្រទេសរុស្ស៊ីត្រូវបានបំពុលដោយសារធាតុមេរោគគីមីនេះដូចគ្នា។

យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអាមេរិកបានឱ្យដឹងទៀតថា ក្រោយរយៈពេល ១៥ ថ្ងៃ នៃការជូនដំណឹងពី សភាអាមេរិកការដាក់ទណ្ឌកម្ម នឹងចាប់ផ្តើមមានប្រសិទ្ធភាពនៅថ្ងៃទី ២២ ខែ សីហានេះហើយ៕(CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation