អ៊ីរ៉ង់បានប្រាប់កូរ៉េខាងជើងថា អាម៉េរិកមិនអាចជឿទុកចិត្តបានទេ
| ព័ត៌មានអន្តរជាតិ
SHARE

អ៊ីរ៉ង់៖ លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់បានព្រមានថា រដ្ឋបាលអាមេរិកមិនអាចទុកចិត្តបានទេ ខណៈ ដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោករី យ៉ុងហូ នៅទីក្រុងតេអេរ៉ង់។

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានចេញសេចក្តីបង្គាប់មួយកាលពីខែមិថុនា ដើម្បីដាក់ទណ្ឌកម្មទណ្ឌកម្មជាថ្មីម្តង ទៀតលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទណ្ឌកម្មរបស់អាមេរិកត្រូវបានដកចេញបន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដោយផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់។

ប្រធានាធិបតីអ៊ីរ៉ង់ លោករូហានី បាននិយាយថា អាកប្បកិរិយា របស់ក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរបាន បង្ហាញថា សហរដ្ឋអាមេរិកមិនត្រៀមខ្លួនដើម្បីរក្សាការសន្យាកិច្ចព្រមព្រៀងអន្តរជាតិរបស់ខ្លួន។

សារព័ត៌មានក្នុងប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក លោករូហានី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតសន្តិភាព និង ស្ថិរភាពនៅឧបទ្វីបកូរ៉េផងដែរ។

ក្រុមមន្ត្រីអាមេរិកបាននិយាយនៅក្នុងសប្តាហ៍ថ្មីៗនេះថា ពួកគេមានបំណងដាក់សម្ពាធ លើប្រទេសនានា ឱ្យបញ្ឈប់ការទិញប្រេង ពីប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំឱ្យរដ្ឋាភិបាលនៃទីក្រុងតេអេរ៉ង់ផ្អាកកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីល និងការរចូលរួមនៅក្នុង ជម្លោះក្នុងតំបន់នាប្រទេសស៊ីរី និង អ៊ីរ៉ាក់៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation