ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ីកើនឡើង ៣៤៥ នាក់ហើយ
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌូណេស៊ី ៖ ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកាលពីថ្ងៃអាទិត្យនៅលើកោះ Lombok របស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ ៣៤៧ នាក់ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសប្រទេសឥណ្ឌូណេស៊ី។
ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា មនុស្សភាគច្រើនបានស្លាប់នៅក្នុងខេត្ត Kayangan នៅភាគខាងជើងនៃកោះនេះ។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ថាមនុស្ស ១.៤៤៧ នាក់បានទទួលរងរបួស ហើយមនុស្សចំនួន ១៦៥.០០៣ នាក់ ត្រូវបានជម្លៀសដោយសារការរញ្ជួយដី ៦,៩ រិចទ័រ។ ប្រជាជនប្រហែល ២០០.០០០ នាក់រស់នៅភាគខាងជើង នៃតំបន់ Lombok ជាតំបន់ភ្នំ តាំងពីឆ្នាំ២០១០មកម្ល៉េះ ។

កាលពីថ្ងៃអង្គាររដ្ឋាភិបាលឥណ្ឌូណេស៊ី បានប៉ាន់ប្រមាណថាមនុស្សជាង ២០ ម៉ឺននាក់ កំពុងត្រូវការជំនួយ ហើយសំណង់អាគារ ៨០ ភាគរយ នៃអគារត្រូវបានបំផ្លាញ ខណៈដែលបុគ្គលិកផ្នែកជំនួយបានខិតខំព្យាយាម ដើម្បីជួយដល់អ្នកដែលរងគ្រោះ ដោយគ្រោះមហន្តរាយមួយនេះ។  ក្នុងនាមជាភ្នាក់ងារជួយសង្គ្រោះធ្វើការនៅលើដីពួកគេបានព្រមានថាផលប៉ះពាល់ពេញលេញនៃការរញ្ជួយដីអាចចំណាយពេលជាច្រើនថ្ងៃដើម្បីឱ្យគេដឹង។

យ៉ាងណាក៏ដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃពុធថា ទោះបីជាមានកិច្ចប្រឹងប្រែង ជួយសង្គ្រោះដ៏ធំធេងនៅខាងមុខក្តី ក៏ខ្លួនមិនទាន់ត្រូវការជំនួយពីអន្តរជាតិនៅឡើយទេ៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation