រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ៖ ហេតុផលដែល ហ្វីលីពីនអបអរសាទរលទ្ធផលបោះឆ្នោតនៅកម្ពុជា ព្រោះការបោះឆ្នោតនេះ បានប្រព្រឹត្តទៅយ៉ាងរលូន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៨ ខែសីហានេះ ក្រសួងការបរទេសនិងសហការប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសថា ឯកឧត្តមអាឡាន ភីធ័រ ស.ខេយ៉ាតាណូ (Alan Peter Cayetano )រដ្ឋមន្ត្រីការបរទេសនៃ សាធារណរដ្ឋហ្វីលីពីន បានផ្ញើសារអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា។ ហើយសារអបអរនេះ ត្រូវបានរដ្ឋមន្ត្រី ការបរទេសហ្វីលីពីនផ្ញើរជូនរដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីថ្ងៃទី៥ ខែសីហាឆ្នាំ ២០១៨។
បន្ទាប់ពីផ្ញើរសារអបអរការបោះឆ្នោតនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសហ្វីលីពីនត្រូវបានអ្នកកាសែតចោទសួរថា ហេតុអីក៏ហ្វីលីពីនអបអរសាទរលទ្ធផល បោះឆ្នោតនៅកម្ពុជា ?

ឯកឧត្តមអាឡាន ភីធ័រ ស.ខេយ៉ាតាណូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានឆ្លើយតបនឹងសំនួរនេះដោយគ្មានភាពស្ទាក់ស្ទើរក្នុងខ្លឹមសារដើម យ៉ាងដូច្នេះថា
« We have difference of opinion. The western countries sometimes have their standard of what elections should be.... [Asians] know that no elections are not only voting but there are forces out there too. There are many factors... [the Cambodian oppositions] boycotted the election... We're not judging their opposition. If they thought that it's best to boycott, go ahead and boycott. But as far as the actual election is concerned, it went on well »

ចម្លើយរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីននេះ ដែលត្រូវបាន ឯ.ឧ ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាដកស្រង់យកមកបកប្រែជាភាសាខ្មែរ ក្នុងខ្លឹមសារដើមថា « យើងមានគំនិតយល់ឃើញខុសគ្នា ។ ពេលខ្លះ ក្រុមបស្ចឹមប្រទេសមានស្តង់ដាររបស់ពួកគេដែលថា ការបោះឆ្នោត ត្រូវធ្វើរបៀបម៉េច ។ តែប្រជាជនអាស៊ីដឹងថា ការបោះឆ្នោតមិនមែនគ្រាន់តែជាការបោះសន្លឹកឆ្នោតនោះទេ ពោលគឺមានកត្តាផ្សេងៗទៀត មកលាយឡំផងដែរ ។ ពួកប្រឆាំងកម្ពុជាធ្វើពហិការការបោះឆ្នោត ។ ពួកយើងមិនវាយតម្លៃការប្រឆាំងរបស់ពួកគេទេ ។ បើពួកគេយល់ថាធ្វើពហិការជាការល្អ អញ្ជើញធ្វើទៅ ។ ប៉ុន្តែចំពោះអ្វីដែលការបោះឆ្នោតបច្ចុប្បន្ននេះបានប្រព្រឹត្តទៅ គឺការបោះឆ្នោតនេះ បានប្រព្រឹត្តទៅយ៉ាងរលូនហើយ »។

សូមជំរាបថា តាមរយៈសារអបអរសាទរជុំវិញការបោះឆ្នោតរបស់កម្ពុជា ឯកឧត្តមអាឡាន ភីធ័រ ស.ខេយ៉ាតាណូ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ថា៖ << ក្នុងនាម ប្រធានាធិបតី រូឌ្រីហ្គោ ឌូតឺតេ និងប្រជាជនហ្វីលីពីន ខ្ញុំសូមអបអរសាទរ រដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំពោះការបោះឆ្នោត នាពេលថ្មីៗ នេះដែល បានប្រព្រឹត្តទៅ ប្រកបដោយសន្តិភាពនិងសណ្តាប់ធ្នាប់ ហ្វីលីពីននៅតែបន្តប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយកម្ពុជាដើម្បី ពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងជាមិត្តភាពនិងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកម្រិតទ្វេភាគី,តំបន់និងអន្តរជាតិ។»៕

សូមជំរាបថា តាមធម្មនុញ្ញរបស់អាស៊ាន ប្រទេសសមាជិកនីមួយៗនៃសមាគមនេះ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៏ មិនជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុង នៃប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀតឡើយ៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation