ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសាររំលែកទុក្ខជូនប្រធានាធិបតីឥណ្ឌូនេស៊ី បន្ទាប់ពីប្រទេសនេះ រងការវាយប្រហារដោយគ្រោះរញ្ជួយដី
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានផ្ញើរ ព្រះរាជសារ សាររំលែកទុក្ខ ជូន ឯកឧត្តម JOKO WIDODO ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បន្ទាប់ពីប្រទេសនេះ បានរងគ្រោះដោយគ្រោះធម្មជាតិរញ្ជួយដីនៅឯកោះ Lombok កាលពីចុងសប្តាហ៍ថ្មីៗនេះ។
ព្រះរាជសារ សាររំលែកទុក្ខរបស់ព្រះករុណាព្រះមហាក្សត្រមានខ្លឹមសារដើមយ៉ាងដូច្នេះថា ៖

« ឯកឧត្តមប្រធានាធិបតី ខ្ញុំមានហឬទ័យទុក្ខព្រួយជាពន់ពេកដោយបានទទួលដំណឹងថា មានប្រជាពលរដ្ឋ ជាច្រើនស្លាប់បាត់បង់ជីវិត និងរងរបួសបណ្តាលមកពីគ្រោះរញ្ជួយដីដ៍សម្បើមនៅឯកោះ Lombok ក្នុងរយ: ពេលមួយសប្តាហ៍កន្លងមក។ ក្នុងនាមនៃប្រជារាស្ត្រកម្ពុជានិងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូនឯកឧត្តមនិង តាមរយ:ឯកឧត្តមផ្ញើជូនចំពោះក្រុមគ្រួសារនៃជនរងគ្រោះនូវសមានទុក្ខនិងសេចក្តីករុណាមេត្តាធម៍ដោយស្មោះសរក្រៃលែង។
យើងសូមជូនពរឯកឧត្តមអោយទទួលបាននូវជោគជ័យក្នុងការជួយសង្គ្រោះនិងផ្តល់ជំនួយដល់ជនរងគ្រោះនៅតំបន់ដែលប៉ះពាល់ដោយគ្រោះរញ្ជួយដី យើងក៍សូមជនពរដល់អ្នករងរបួសទំាងទ្បាយ សូមអោយឆាប់ជា សះស្បើយ។
សូមឯកឧត្តមទទួលនូវសមានទុក្ខដ៍ជ្រាលជ្រៅអំពីយើងខ្ញុំ ។
ព្រហត្ថលេខា
នរោត្តម សីហមុនី»

សូមជំរាបថា យោងតាមសេចក្តីរាយការណ៏ពីប្រទេសឥណ្ឌូណេស៊ីគិតមកដល់ថ្ងៃទី ០៩ ខែសីហានេះ ចំនួនអ្នកបាត់បង់ជីវិតនៅក្នុង គ្រោះរញ្ជួយដី ក្នុងប្រទេសឥណ្ឌូណេស៊ីបានឡើងដល់ជាង៣៤៥នាក់ហើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation