រដ្ឋមន្រ្តីការបរទេសរ៉ូវ៉ាន់ដា និង ហ្គីណេ បំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី ០៩ ខែសីហា នេះ រដ្ឋមន្រ្តីការបរទេស កិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្រ្វិកបូព៌ា នៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និង រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្គីណេ បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ គឺ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដែលរួមមាន លោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្រ្តីការបរទេស កិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្រ្វិកបូព៌ានៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និងឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្គីណេ បានអញ្ជើញជួបពិភាក្សា ការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅទីស្ដីការក្រសួង។

តាមការសេចក្តីប្រកាសរបស់ក្រសួងការបរទេសកិច្ចប្រជុំនេះ បានផ្តោតលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអង្គការក្រុមប្រទេសនិយាយ ភាសាបារាំង និងការស្វែងរកការគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពលោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ ជាអគ្គលេខាធិការអង្គការក្រុមប្រទេស និយាយភាសាបារាំង ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១១ ដល់ ទី១២ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ នៅប្រទេសអាម៉េនី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation