ព័ត៌មានជាតិ

ថ្ងៃនេះបុណ្យជាតិសិង្ហបុរីខួបទី៥៣ ព្រះមហាក្សត្រកម្ពុជា ផ្ញើរព្រះរាជសារ អបអសាទរជូនប្រធានាធិបតី ប្រទេសនេះ

image

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នេះ ជាថ្ងៃបុណ្យជាតិរបស់សារធារណរដ្ឋសឹង្ហបុរី ដែលប្រទេសនេះ រៀបចំឡើងដើម្បី រំលឹកខួបលើកទី ៥៣ នៃការទទួលបាឯករាជ្យទាំងស្រុងពីប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ១៩៦៥។ ការ ទិវាបុណ្យជាតិតិនៃ ប្រទេសសិង្ហបុរីត្រូវបាន ប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ៩ ខែសីហា និង ថ្ងៃឈប់សម្រាកដ៏មានអត្ថន័យរបស់ប្រទេសនេះ។

ដើម្បីអបអរសារទក្នុងឱកាសនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានផ្ញើរ ព្រះរាជសាររសារអបអសាទរជូន លោកជំទាវ ហាលីមា យ៉ាកុបប្រធានាធិបតីនៃសាធារណរដ្ឋ សិង្ហបុរី ដោយក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា ៖

« លោកជំទាវប្រធានាធិបតី ក្នុងឪកាសទិវាបុណ្យជាតិសិង្ហបុរីលើកទី៥៣ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក សូមផ្ញើជូនលោកជំទាវនិងប្រជាពលរដ្ឋ សិង្ហបុរី នូវអំណរសាទរដ៍កក់ក្តៅក្រៃលែង ។ ក្នុងឱកាសដ៍ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមផ្ញើជូនលោកជំទាវនូវសេចក្តីសុខចំរើនថ្កើនថ្កាន និងបន្តនូវភាពសុខដុមរមនា និងវឌ្ឍនភាពនៃប្រជាពលរដ្ឋសិង្ហបុរី ដ៍គួរអោយស្រលាញ់រាប់អាន។ ប្រជាពលរដ្ឋនៃប្រទេសយើងទំាងពីរមានទំនាក់ទំនងជិតសិ្វទ្ធនិងគ្នាព្រមទំាង កិច្ចសហប្រតិបត្តិការ យ៉ាងប្រពៃនិងនៅតែស្មោះស័្មគ្របន្តអភិវឌ្ឍន៍ទំនាក់ទំនងនេះដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សំរាប់ប្រទេសយើងទំាងពីរនិងក្នុងតំបន់ ។
សូមលោកជំទាវទទួលសេចក្តីរាប់អានដ៍ជ្រាលជ្រៅអំពីខ្ញុំ ។

នរោត្តម សីហមុនី »

សូមជំរាបថា ក្នុងការប្រារព្ធទិវាជាតិលើកទី៥៣នាឆ្នាំនេះ ប្រជាពលរដ្ឋនៃដែនកោះដ៏តូច តែរីកចម្រើនខ្លាំងជាងគេក្នុងតំបន់ អាស៊ីអាគ្នេយ៍ មួយនេះ បានអនុម័តច្បាប់ឯករាជ្យនៃសាធារណរដ្ឋសិង្ហបុរីដែលបង្កើតសាធារណរដ្ឋឯករាជ្យ និងអធិបតេយ្យ ភាពមួយ។ រូបព្រះចន្ទ៍មួយចំណិត នៅក្នុងទង់ជាតិសឹង្ហបូរី បង្ហាញពីប្រទេសជាតិដែលកំពុងរីកចម្រើន អមជាមួយផ្កាយចំនួនប្រាំ ដែលបង្ហាញពីឧត្តមគតិនៃលទ្ធិប្រជាធិបតេយ្យ សន្តិភាព វឌ្ឍនភាព យុត្តិធម៌ និងសមភាព។

យោងតាមការចុះផ្សាយការប្រារព្ធពិធីជាតិនៅឆ្នាំ២០១៨នេះត្រូវបានរៀបចំឡើងក្នុងលក្ខៈទ្រង់ទ្រាយធំជាងពេលណាៗទាំងអស់ ដោយប្រារព្ធរួមគ្នាជាមួយនឹងខួបលើកទី៥០ នៃការចាប់ផ្តើមការសេវាហោះហើរផ្លូវអាកាសរបស់ខ្លួន ដោយមានការសម្តែង ហោះហើរ លើអាកាស ដោយយន្តហោះចម្បាំង Jet21 នៃកងទ័ពអាកាសរបស់សាធារណរដ្ឋសិង្ហបុរី (RSAF) ។

បទចម្រៀងបុណ្យជាតិក្នុងខួប ៥៣ឆ្នាំនេះ មានចំណងជើងថា “We Are Singapore, ដែលខ្លឹមសារនៃចម្រៀងនេះ ដកស្រង់ចេញពីផ្អែកមួយនៃសុន្ទរកថា កាលពីឆ្នាំ១៩៦៦ របស់លោកនាយករដ្ឋមន្រ្តី Lee Kuan Yew(លី ក្វាន់យូ) ហើយ បទចម្រៀងនេះត្រូវបានសម្តែងជាលើកដំបូងក្នុងឆ្នាំ ១៩៨៧ ហើយត្រូវបានកែសំរួលដោយតារាចម្រៀងនិងអ្នកនិពន្ធវ័យក្មេង Charlie Lim ។

ក្រៅពីក្បួនព្យុះហយាត្រាថ្នាក់ជាតិ ការសម្តែងដោយក្រុមចម្រៀង និងការវាយស្គរពីក្រុមសិស្សនិស្សិតនោះ ពិធីបុណ្យជាតិនេះ នឹងត្រូវបញ្ចប់ ដោយអមទៅដោយការកាំជ្រួច ពាសពេញផ្ទៃអាកាស ដែលឆ្លុះបញ្ចាំង ពីភាពឆ្លាតវៃ នៃប្រជាជនសិង្ហបុរី និង បង្ហាញថា វាជាថ្ងៃដ៏រុងរឿង របស់ប្រទេសនេះ៕(CNC)