កងកម្លាំងអង្គការណាតូ និងដៃគូជាច្រើនទៀតបានចូលរួមក្នុងសមយុទ្ធយោធាមួយនៅក្នុងចក្រភពអង់គ្លេស
| ព័ត៌មានអន្តរជាតិ
SHARE

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេសបានរាយការណ៍ថា បុគ្គលិកយោធាមកពីប្រទេសចំនួន១៧ ដែលរួមទាំងប្រទេសជាសមាជិកអង្គការណាតូ (NATO) និងដៃគូជាច្រើនទៀត បានធ្វើសមយុទ្ធដ៏សំខាន់មួយនៅតំបន់ខ្ពង់រាបសាលីសបឺរី ផ្លេន (Salisbury Plain) ។


រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក ហ្គាវីន វីលៀមសុន (Gavin Williamson) និងអនុប្រធានបុគ្គលិកការពារជាតិ លោកឧត្តមសេនីយ៍ ហ្គ័រដុន មេសិនជឺ (Gordon Messenger) ក៏ស្ថិតនៅក្នុងចំណោមអ្នកដែលបានចូលរួមទស្សនាសមយុទ្ធនោះផងដែរ។


ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមួយរបស់អង់គ្លេស, លោក វីលៀមសុន (Williamson) បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវរបស់ប្រទេសអង់គ្លេសគឺជាការប្តេជ្ញាចិត្តក្នុងការការពារជាសមូហភាពនៃបណ្តាប្រទេសទាំងអស់ដែលជាសមាជិកអង្គការណាតូ (NATO) ។


គួរបញ្ជាក់ថា ទីតាំងនៃការធ្វើសមយុទ្ធនោះគឺមានចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីកន្លែងដែលអតីតចារកម្មរុស្ស៊ីលោក ស៊ែហ្គេ ស្គ្រ៊ីប៉ាល់ (Sergei Skripal) និងកូនស្រីរបស់លោកត្រូវបានបំពុលដោយសារធាតុបំផ្លាញប្រព័ន្ធសសៃប្រសាទណូវីចូក (Novichok) ដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យយោធារបស់រុស្ស៊ីកាលពីខែមីនាកន្លងទៅ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation