ក្រសួងធនធានទឹកនិងឧតុនិយមបានបង្ហោះសារតាមបណ្តាញសង្គមដើម្បីអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះទឹកស្ទឹងសែនដែលកំពុងឡើងខ្លាំង
| ព័ត៌មានជាតិ
SHARE

​ក្រសួងធនធានទឹកបានបញ្ជាក់យ៉ាងច្បាស់ថា សូមបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែន កំពុងហក់ឡើងខ្លាំង !បរិមាណទឹកភ្លៀងដែលបានធ្លាក់ជោកជាំជាប់ៗគ្នានៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានធ្វើឲ្យស្ថានភាពទឹកនៅតាមដងស្ទឹងសែន មានការជន់ឡើងខ្លាំង ។ គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨ នេះ ៖
- ទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ មានកម្ពស់ ៨,១២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១១,៥០ ម) ។
- ទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ មានកម្ពស់ ១២,២៤ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៥០ ម) ៕ (អ៊ុត លក្ខិណា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation