ទំហំពាណិជ្ជកម្មកម្ពុជា នៅឆមាសទី១ ឆ្នាំ២០១៨ មានជាង១៣ពាន់លានដុល្លារ ក្នុងនាំចេញជិត៦ពាន់លានដុល្លារ
| ព័ត៌មានជាតិ
SHARE

 ត្រឹមតែរយៈពេល០៦ខែ ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបាន១៣,៩៨៥លានដុល្លារ ដោយក្នុងនោះការនាំចេញ មានចំនួន៥,៧៩៤លានដុល្លារ កើនឡើង១១ភាគរយ, ចំណែកឯការនាំចូលមានចំនួន៨,១៩១លានដុល្លារ កើន១០.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាបាននាំចេញទៅប្រទេសមួយចំនួន ដូចជា សហគមអឺរ៉ុប, សហរដ្ឋអាមេរិក, កាណាដា, ជប៉ុន និងបណ្ដាប្រទេសផ្សេងៗទៀត ហើយវិស័យដែលនាំចេញ បានច្រើនជាងគេរួមមានសម្លៀកបំពាក់ និងអង្ករជាដើម។លោកបានបញ្ជាក់ទៀតថា កត្តាដែលនាំឲ្យទំហំពាណិជ្ជកម្ម ក្នុងឆ្នាំនេះមានការកើនឡើង បណ្ដាលមកពីស្ថិរភាពរបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ មានវិនិយោគិនបរទេសជាច្រើន បានមកវិនិយោគនៅកម្ពុជា។

មួយវិញទៀតការផលិត របស់កម្ពុជាមានសន្ទុះ បូករួមនឹងគុណភាពល្អប្រសើរ ទើបធ្វើឲ្យការនាំចេញស្ទុះងើបឡើង។

សូមជម្រាបថា កាលពីឆ្នាំ២០១៧កន្លងទៅ ការនាំចេញរបស់កម្ពុជា មានតម្លៃប្រមាណ១១.២ប៊ីលានដុល្លារ កើនឡើង ៩.២ភាគរយ ធៀបនឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់១០.២ប៊ីលានដុល្លារ។ រីឯការនាំចូលមានទំហំ១៥.៥ពាន់លានដុល្លារ គឺបានកើន៩.៨ភាគរយ ធៀបនឹង១៤.១ពាន់លានដុល្លារ៕ (អ៊ុត លក្ខិណា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation