ទន្លេមេគង្គស្ទឹងត្រែង កំពង់ចាម និងទន្លេបាសាក់កោះខែល ឡើងលើសកម្រិតប្រកាសអាសន្ននៅថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាម ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨ ដែលចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងចំណោម បណ្ដាលស្ថានីយជលសាស្ត្រ ទាំង ៨ នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមព្រឹកម៉ោង ៧ កំពស់ទឹក នៅស្ថានីយជលសាស្ត្រ ទន្លេមេគង្គស្ទឹងត្រែង ទន្លេមេគង្គកំពង់ចាម និងទន្លេបាសាក់កោះខែល បានបន្តកើនឡើង លើសកម្រិត កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន។

ព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍កម្ពស់ទឹកជំនន់ ដដែលនេះ បង្ហាញថា នៃថ្ងៃនេះ ទន្លេមេគង្គស្ទឹងត្រែង មានកំពស់ ១០,៧៤ ម៉ែត (កំរិតកំពូលប្រុងប្រយ័ត្ន​១០, ៧០ម៉ែត្រ)​ ទន្លេមេគង្គកំពង់ចាម មានកម្ពស់ ១៥,២២ម៉ែត្រ(កម្រិតកម្ពស់ក្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ) និងទន្លេបាសាក់កោះខែល មានកម្ពស់ ៧,៦៤ ម៉ែត្រ (កម្រិតកម្ពស់ប្រុងប្រយ័ត្ន ៧, ៤០ម៉ែត្រ)។

តាមរយៈការព្យាករណ៍កម្ពស់ ទឹកទន្លេ ក្នុងរយៈពេល ៣ថ្ងៃទៅមុខទៀត បង្ហាញថា ទន្លេភាគច្រើនក្នុងប្រទេសកម្ពុជា នៅតែបន្តកើនឡើង ហើយទន្លេមេគង្គស្ទឹងត្រែង ទន្លេមេគង្គក្រចេះ និងទន្លេបាសាក់កោះខែល នៅតែបន្ត ឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation