រដ្ឋមន្ត្រីការបរទេសហ្វីលីពីន អបអរសាទរ ដល់ជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហការប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រកាសថា រដ្ឋមន្ត្រីការបរទេស នៃសាធារដ្ឋហ្វីលីពីន បានផ្ញើសារអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា។


យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ចេញផ្សាយនៅថ្ងៃទី៨ សីហា​ ដែលCNC ទទួលបាននៅព្រឹកនេះ នេះបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហាឆ្នាំ ២០១៨​ ឯកឧត្តមអាឡាន​ ភីធ័រ ស.ខេយ៉ាតាណូ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន បានផ្ញើសារជូនរដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា << ក្នុងនាម ប្រធានាធិបតី​ រូឌ្រីហ្គោ ឌូតឺតេ និងប្រជាជនហ្វីលីពីន ខ្ញុំសូមអបអរសាទរ រដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំពោះការបោះឆ្នោតនាពេលថ្មីៗនេះដែលបានប្រព្រឹត្តទៅប្រកបដោយសន្តិភាពនិងសណ្តាប់ធ្នាប់​ ហ្វីលីពីននៅតែបន្តប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយកម្ពុជាដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងជាមិត្តភាពនិងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកម្រិតទ្វេភាគី,​តំបន់និងអន្តរជាតិ៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation