ព្រលានយន្តហោះទាំង៣របស់កម្ពុជានឹងទទួលអ្នកធ្វើដំណើរកើនដល់រង្វង់១០លាននាក់នៅឆ្នាំ២០១៨នេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ស្របពេលដែលវិស័យអាកាសចរណ៍នៅប្រទេសកម្ពុជាកំពុងមានការរីកចំរើនយ៉ាងលឿននោះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅប្រទេសកម្ពុជាបានបង្ហាញពីតួលេខកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។


យោងតាមតួលេខរបស់ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជាបានបង្ហាញថា នៅឆមាសទី១ឆ្នាំ២០១៨នេះ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសតាមព្រលានយន្តហោះទាំង៣របស់កម្ពុជាកើនដល់៥លាន២សែននាក់ដោយបានកើនឡើងអត្រា២៤%ធៀបនឹងឆមាសទី១កាលពីឆ្នាំមុន។


យោងតាមតួលេខ ការធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញមានចំនួន២លាន៦សែននាក់កើនឡើង៣២% ព្រលានយន្តហោះអន្តរជាតិសៀមរាបមានចំនួន២លាន៣សែននាក់បានកើនឡើង១២ % និងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុមានចំនួន២៤ម៉ឺននាក់កើនឡើងខ្លាំងបំផុតអត្រាដល់ទៅ៧០%។


តាមរយៈកំណើនការធ្វើដំណើរតាមផ្លូវអាកាសនៅឆមាសទី១ឆ្នាំនេះ បានធ្វើអោយការព្យាករណ៍របស់ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា រំពឹងថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនៃព្រលានយន្តហោះទាំង៣របស់កម្ពុជានឹងកើនឡើងដល់រង្វង់១០លាននាក់នៅឆ្នាំ២០១៨នេះ។


សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤៥ក្រុមហ៊ុន កំពុងប្រតិបត្តិការជាមួយព្រលានយន្តហោះអន្តរជាតិទាំង៣ ហើយចំនួននេះរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតស្របពេលវិស័យទេសចរណ៍កម្ពុជាកាន់តែបង្ហាញសក្តានុពលខ្លាំងឡើងជាលំដាប់៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation