កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត តម្លៃ៨លានដុល្លារការដ្ឋានសាងសង់ក្នុងថ្ងែទី៨ ខែ៨ ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកសាងកំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយទៀតនៅខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក និងជំរុញកំណើនទេសចរណ៏អន្តរជាតិនៅកម្ពុជាបន្ថែមទៀត។


កំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយនេះ បានបើកការដ្ឋានសាងសង់ក្នុងថ្ងៃពិសេសទី៨ ខែ៨ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំរាជធានីភ្នំពេញ និងមន្ត្រីរាជការពាក់ព័ន្ធប្រមាណ ៨០០នាក់។


ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក្នុងខេត្តតំបន់ឆ្នេរចំនួន៣ គឺខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដើម្បីបើកច្រកទេសចរណ៍ផ្លូវសមុទ្រទៅកាន់តំបន់ និង ពិភពលោករបស់កម្ពុជា ដែលនិងជំរុញដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ ការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ព្រមទាំងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។


បើតាមឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជានាយកគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ឱ្យដឹងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ ត្រូវការចំណាយថវិកាជាង៨លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។


គួរបញ្ជាក់ថា តំបន់ឆ្នេរកម្ពុជានៅឆ្នាំ២០១៧កន្លងទៅ ទទួលបានភ្ញៀវទេសចរប្រមាណ ៣.២លាននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានប្រមាណ៧៤ម៉ឺននាក់ កើនឡើង ២០%។ ហើយក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាក៏ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ កើនឡើង ១៣%ផងដែរ។ ជាមួយគ្នានេះ កម្ពុជារំពឹងថា នៅឆ្នាំ២០២០ខាងមុខ នឹងទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ជាមួយនឹងចំណូលប្រមាណជាង៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់ និងការងារដោយប្រយោលរាប់លាននាក់បន្ថែមទៀត៕(អត្ថបទ អៀវ ឈៀងនី )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation