ការតវ៉ាប្រឆាំងទៅនឹងលំហូរជនចំណាកស្រុកនៅក្នុងកោះមួយរបស់ប្រទេសក្រិកបានបង្កទៅជាអំពើហិង្សា
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមអ្នកតវ៉ានៅលើកោះឡេសបុន (Lesbon) ប្រទេសក្រិកបានព្យាយាមផ្កាប់រថយន្តក្រុងមួយគ្រឿងរបស់ប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងអំឡុងការធ្វើបាតុកម្មប្រឆាំងទៅនឹងគោលនយោបាយអន្តោប្រវេសន៍របស់សហភាពអឺរ៉ុប។


ក្រុមអ្នកតវ៉ាប្រហែល២ពាន់៥រយនាក់បានប្រមូលផ្តុំគ្នានៅកំពង់ផែសំខាន់មួយរបស់កោះឡេសបុន (Lesbon) នៅពេលដែលនាយករដ្ឋមន្ត្រីក្រិកលោក អាឡិចស៊ីស ស៊ីប្រាស់ (Alexis Tsipras) បានថ្លែងនៅក្នុងសន្និសីទមួយ។


ប៉ូលិសបង្ក្រាបកុប្បកម្មមួយក្រុមធំបានរារាំងមិនឲ្យក្រុមអ្នកតវ៉ារុលចូលទៅមុខ ហើយបន្ទាប់មកអ្នកតវ៉ាជាច្រើនបានព្យាយាមផ្កាប់រថយន្តក្រុងមួយគ្រឿងរបស់ប៉ូលិសដែលបានចតចោល។
ការធ្វើបាតុកម្មនោះស្ទើរតែបិទកោះឡេសបុន (Lesbon)ទាំងមូលដើម្បីប្រឆាំងទៅនឹងកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងប្រទេសតួកគីកាលពីឆ្នាំ២០១៦ដែលបានធ្វើឲ្យក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ជាប់គាំងនៅលើកោះនេះ។


នៅក្រោមកិច្ចព្រមព្រៀងនោះ, ជនចំណាកស្រុកដែលធ្វើដំណើរមកពីប្រទេសតួកគីទៅដល់កោះជាច្រើននៅក្នុងប្រទេសក្រិក ត្រូវបានឃុំខ្លួន និងប្រឈមមុខជាមួយការបណ្តេញត្រឡប់ទៅវិញ លុះត្រាតែពួកគេទទួលបានសិទ្ធិជ្រកកោននៅក្នុងប្រទេសនេះ។


គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនោះបានបង្កើតឲ្យមានបញ្ហាជាច្រើនដែលចាំបាច់ត្រូវដោះស្រាយ ដោយធ្វើឲ្យពលរដ្ឋនៅលើកោះឡេសបុន (Lesbon) និងកោះដទៃទៀតរបស់ប្រទេសក្រិកមានការខឹងសម្បារជាខ្លាំង៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation