កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នានៅឯជួរភ្នំក្រវាញនិងភ្នំ១០០៥
| ព័ត៌មានជាតិ
SHARE

ពោធិ៍សាត់៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នារយ:ពេលប៉ុន្មានថ្ងៃនៅឯជួរភ្នំក្រវាញនិងជួរភ្នំ១០០៥ ផ្នែកខាងលើនៃ ស្រុកវាលវែងនោះមក បានធ្វើឲ្យស្ទឹងពោធិ៍សាត់កម្ពស់មានការហក់ឡើងជាលំដាប់ចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី៨ខែ សីហានេះ ដែលធ្វើឲ្យភួមិអ្នកស្រុកដែលរស់នៅតាមបណ្តោយមាត់ស្ទឹងពោធិ៍សាត់មួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

ទាក់ទងនិងអាកាសធាតុនេះ លោកប្រធានធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានឲ្យដឹងថា កម្ពស់ទឹកស្ទឹងពោធិ៍សាត់ នៅព្រឹកថ្ងៃទី៨ខែសីហានេះ នៅក្នុងក្រុងពោធិ៍សាត់មានកម្ពស់៣,២២ម៉ែត្រ ដែលកម្រិតប្រកាសអាសន្ន៥ម៉ែត្រ ចំណែកនៅឯស្រុក ភ្នំក្រវាញទឹកមានកម្ពស់៣,៧០ម៉ែត្រកម្រិតប្រកាសអាសន្ន៦ម៉ែត្រ។

លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៦សាត់ បន្តថា បើទោះបីជាកម្ពស់ទឹកមិនទាន់ដល់កម្រិតប្រកាសអាសន្នក្ដី តែលោកសូមសំណួមពរដល់បងប្អួនប្រជាពលរដ្ឋ ជាពិសេស បងប្អួនដែលរស់នៅតាមមាត់ស្ទឹងពោធិ៍សាត់ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះកូនចៅ ទ្រព្យសម្បត្តិនិងសត្វពាហន: ពីព្រោះ អាកាសធាតុមានការប្រែប្រួលគិតមកដល់ពេលនេះកម្ពស់ទឹកស្ទឹងពោធិ៍សាត់បានបន្តឡើងជាលំដាប់៕(អត្ថបទ៖សេង ប៊ុនធឿន )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation