​News Update:សំណុំរឿងយុទ្ធនាការម្រាមដៃស្អាតៈ គ.ជ.ប សម្រេចកែសម្រួលការផាកពិន័យលើមនុស្ស៥នាក់ - CNC News
​News Update:សំណុំរឿងយុទ្ធនាការម្រាមដៃស្អាតៈ គ.ជ.ប សម្រេចកែសម្រួលការផាកពិន័យលើមនុស្ស៥នាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ បន្ទាប់ពីបានដំណើការសវនាការជំនុំជម្រះរយៈពេលមួយកំណាត់ថ្ងៃនាថ្ងៃទី០៨ សីហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានតម្កល់ការសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ទុកជាបានការដដែល ប៉ុន្តែបានធ្វើការកែសម្រួល ចំពោះការផាកពិន័យមនុស្ស០៥នាក់ ពាក់ព័ន្ធការធ្វើយុទ្ធនាការម្រាមដៃស្អាត រារាំងអ្នកបោះឆ្នោត និងធ្វើឲ្យភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។នេះបើយោងតាមការរប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរសៀលថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ នេះ ។

ឯកឧត្តមស៊ិក ប៊ុនហុក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាស តម្កល់សេចក្តីសម្រេចលេខ ០០១ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង។
ប៉ុន្តែកែប្រែចំណុចបី ចាប់ពីត្រេទីពីរទៅ ដោយសម្រេចឡើងវិញដូចខាងក្រោម៖
-ផាកពិន័យជាប្រាក់ចំនួន ៥លានរៀល ក្នុងម្នាក់ៗ ដោយពុំទាន់គិតទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះ ថោង សារឿន និងឈ្មោះ គ្រុយ គឹមសាំង។

-លើកលែងការផាកពិន័យចំពោះឈ្មោះ ម៉ាង ឈុន និងឈ្មោះ ពៅ តាំង។ ចំណែកឈ្មោះ ជា ជីវ ផាកពិន័យជាប្រាក់ចំនួន ១០លានរៀល។

ឯកឧត្តមស៊ិក ប៊ុនហុក បានបន្តថា សេចក្តីសម្រេចនេះ ជំនុំជម្រះនិងប្រកាសជាសាធារណៈនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ចំពោះមុខគូរភាគី និងបើកផ្លូវតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមកំណត់
ច្បាប់។

សូមជំរាបថា មុនពេលសំណុំរឿងនេះធ្លាក់ដល់ដៃ គ.ជ.ប គឺសំណុំរឿងនេះត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ បានសម្រេចផាកពិន័យមនុស្ស០៥នាក់ ក្នុងម្នាក់ ១០លានរៀល ពាក់ព័ន្ធនឹង បទរារាំងអ្នកបោះឆ្នោត និងធ្វើឲ្យភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ដែលការសម្រេចផាកពិន័យនេះធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីលោកពីវ ហូយ តំណាងគណបក្សប្រជាជនកម្ពុជា ដោយបានប្តឹងមនុស្សទាំង០៥នាក់នេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ពីបទរារាំងប្រជាពលរដ្ឋមិនអោយទៅបោះឆ្នោត៕(អត្ថបទ៖មួង សុវណ្ណារិទ្ធ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation