ព្យុះធូលីនិងភ្លៀងនៅក្នុងប្រទេសឥណ្ឌាបានបណ្តាលឲ្យមនុស្សជាង២៥០នាក់ស្លាប់និងរបួស
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមន្ត្រីឥណ្ឌាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះធូលីនិងភ្លៀងយ៉ាងខ្លាំងបានវាយប្រហារទៅលើផ្នែកជាច្រើននៃភាគខាងជើង និងខាងលិចប្រទេសឥណ្ឌាអស់រយៈពេលពេញមួយយប់ដោយបណ្តាលឲ្យមានការដួលរលំផ្ទះសម្បែង និងដើមឈើជាច្រើន ខណៈដែលមនុស្ស៩១នាក់បានបាត់បង់ជីវិត និងជាង១៦០នាក់ទៀតរងរបួស។


ទីភ្នាក់ងារព័ត៌មានមួយរបស់ប្រទេសឥណ្ឌាបានរាយការណ៍ថា នៅក្នុងរដ្ឋភាគខាងលិចរដ្ឋរ៉ាចាស់ថាន់ (Rajasthan) មានមនុស្សចំនួន២៧នាក់បានបាត់បង់ជីវិត និង១០០នាក់រងរបួស។
អ្នកដែលបានបាត់បង់ជីវិតភាគច្រើនបណ្តាលមកពីការដួលរលំផ្ទះ និងរន្ទះបាញ់។ស្របពេលជាមួយគ្នានោះ មនុស្សយ៉ាងតិច៦៤នាក់បានបាត់បង់ជីវិត និង៦៧នាក់ទៀតត្រូវបានរងរបួសផងដែរនៅក្នុងភាគខាងជើងរដ្ឋអ៊ូតា ប្រាដេស (Uttar Pradesh)។ 

គួរបញ្ជាក់ថា ការបំផ្លិចបំផ្លាញមានសភាពធ្ងន់ធ្ងរកាលពីយប់ថ្ងៃពុធនៅក្នុងទីក្រុងអាក្រា (Agra) ភាគខាងជើងប្រទេសឥណ្ឌាដែលជាទីតាំងវិមានតាច់ ម៉ាហាល់ (Taj Mahal) ដ៏ល្បីល្បាញរបស់ប្រទេសនេះ។
ក្រុមមន្ត្រីបានឲ្យដឹងថា មនុស្ស៣៣នាក់បានបាត់បង់ជីវិតនៅទីក្រុងនោះ នៅពេលដែលខ្យល់មានល្បឿនរហូតដល់១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែមិនមានការខូចខាតដល់វិមាននោះទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation