បញ្ហាសណ្តាប់ធ្នាប់ដដែលៗមុខរោងចក្រញូវស្តានិងផ្សារឃ្លាំងលើ​ ត្រូវបានដោះស្រាយ​ បន្ទាប់ពីមានបញ្ជាពីអភិបាលខេត្ត​
| ព័ត៌មានជាតិ
SHARE

​​​ព្រះសីហនុ៖ ដោយមានណែនាំពីឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និង​ លោក អ៊ី សុខ ឡេង អភិបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៨សីហាឆ្នាំ២០១៨ លោក សន កុសល អភិបាលរងក្រុង បានដឹកនាំក្រុមការងារចំរុះរួម​មាន​មន្ទីបរិស្ថាន និង មន្ត្រីមន្ទីសាធារណះការណ៍ អាជ្ញាធមូលដ្ឋាន ភូមិសង្កាត់ បានចុះធ្វើ​ការណែនាំ រៀបចំសណ្តាប់​ធ្នាប់​នៅ​ផ្សារ​មុខរោងចក្រញូ​ស្តា​និងផ្សារឃ្លាំលើ ស្ថិតក្នុង​ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែល​ពួក​គាត់បាន​ដាក់តាំងលក់​មកលើចិញ្ចើម​ផ្លូវជាតិលេខ៤ ដែលតែងតែបង្ករផលប៉ះពាល់ដល់បងប្អូនប្រ​​ជា​ពល​រដ្ឋ​ធ្វើដំណើរ និងមិនមានសណ្តាប់​ធ្នាប់​បាត់សោភ័ណ្ឌភាពក្រុងនិងប៉ះ​ពាល់បរិស្ថាន​តាម​រយៈ​ការ​បង្ហូរទឹកនិងកាកសំណល់ផ្សេងៗនៅដងផ្លូវ។

លោក សន កុសល អភិបាលរង បានបញ្ចាក់ថា ការចុះធ្វើសណ្តាប់​ធ្នាប់​នា​ពេលនេះគឺ ដើម្បីរៀបចំក្រុងឲ្យមានសោភ័ណ្ឌភាព ព្រោះបច្ចុប្បន្នបងប្អូនបានដាក់​តាំងលក់​របស់របរផ្សេងៗមកលើ ផ្លូវសាធារណៈបង្កឲ្យមានការកកស្ទះក្នុងការធ្វើដំណើររបស់​ប្រជា​ពល​​រដ្ឋទូទៅនិងបញ្ជៀសនូវករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលកើតឡើង​ជាយ​ថាហេតុ​។​

ហើយនេះមិនមែនជា​លើក​ទី​មួយនោះទេ ដែលអាជ្ញាធរក្រុង តែងតែចុះជាប្រចាំ ដូច​នេះក្នុងនាមលោក អភិបាលរងទទួលបន្ទុកិច្ចការសណ្តាប់ធ្នាប់សាធារណៈសូមឲ្យ​បង​ប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាជួយសហការណ៍ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បី​រួមគ្នា​ស្តា និង អភិវឌ្ឌ្យន៍ក្រុងអោយមានភាពស្រស់បំព្រង មានសណ្តាប់ធ្នាប់ល្អ បរិស្ថានល្អសមទៅនឹងទីក្រុង​ទេស​​​ចរណ៍តារារះនាទិសនាតី៕
អត្ថបទ ៖ ប៉ៃ​ សុ​ឃី​ម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation