បំរាមរបស់អាជ្ញាធរភ្នំពេញលើបញ្ហាឡានធំចូលក្រុងក្នុងម៉ោងហាមឃាត់នៅតែមិនទាន់​ មានប្រសិទ្ធិភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងរាជធានីភ្នំពេញស្នើដល់អាជ្ញាធររាជធានីជួយរឹតបន្តឹង
បន្ថែមទៀតទៅលើក្រុមឡានដឹកទំនិញធំៗដែលកំពុងចរាចរក្នុងភូមិសាស្រ្តក្រុងភ្នំពេញដែលបណ្តាលឲ្យមានជាគ្រោះថ្នាក់ចរាចរ និងកក់ស្ទះចរាចរសឹងតែរាល់ថ្ងៃដែលបណ្តាលមកពីក្រុមរថយន្តធំៗទាំងនោះ
ខណៈដែលសាលារាជធានីភ្នំពេញក៏ធ្លាប់បានចេញបំរាមមិនឲ្យមានរថយន្តទាំងនោះធ្វើចរាចរក្នុងក្រុង
ពេលម៉ោងមមាញឹកផងដែរ តែគេសង្កេតឃើញថាបំរាមនោះហាក់គ្មានប្រសិទ្ធិភាព។

ពួកគាត់បន្តថា​ សព្វថ្ងៃការធ្វើចរាចរក្នុងរាជធានីភ្នំពេញមានភាពមមាញឹកច្រើន និងមានការកកស្ទះសឹង
តែគ្រប់ផ្លូវទាំងអស់ជាប្រចាំហើយចំពោះក្រុមឡានធំៗទាំងនោះវាក៏ជាកត្តារួមផ្សំធ្វើអោយកក់ស្ទះចរាចរផង
ដែរ លើសពីនេះទៀតឡានធំៗទាំងនោះតែងបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរជាញឹកញាប់ និងគ្រោះ
ថ្នាក់វាមានសភាពសាហាវទៀតផង។

ទាក់ទងទៅនឹងបញ្ហាខាងលើនេះលោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញធ្លាប់បាន
ទទួលស្គាល់ដែរថាពិតជាមានរថយន្តដឹកទំនិញធំៗមួយចំនួនបានល្មើសទៅនឹងបំរាមរបស់សាលារាជ
ធានីភ្នំពេញដែលមិនអនុញាតិឲ្យរថយន្តទាំងនោះធ្វើចរាចរក្នុងភូមិសាស្រ្តក្រុងក្នុងម៉ោងដែលមានចរាចរមមាញឹកប្រាកដមែន។

គួររំលឹកថា​ កាលពីពេលកន្លងទៅសាលារាជធានីភ្នំពេញធ្លាប់បានចេញនៅបំរាមចំពោះក្រុមឡានដឹកទំនិញធំៗ និងឡានក្រឡុកស៊ីមង់ជាដើមមិនអោយធ្វើចរាចរក្នុងក្រុងចន្លោះម៉ោង៦ព្រឹកដល់៩ព្រឹក
និងពីម៉ោង៤រសៀលដល់ម៉ោង៨យប់ ដែលជាម៉ោងមានចរាចរមមាញឹក តែកន្លងទៅគេសង្កេតឃើញឡានទាំង
នោះនៅតែធ្វើចរាចរក្នុងម៉ោងបំរាមដដែល៕

អត្ថបទ ៖ គិន ច័ន្ទពុទ្ធិ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation