ឥរិយាបថអ្នកធ្វើដំណើរមួយចំនួន បង្កអោយខូចការ៉ូឡាចិញ្ចើមផ្លូវបណ្ដោយមហាវិថីសហព័ន្ធរុស្សី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ បើយើងធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីនៅចំណុចស្ពានអាកាផ្សារដីហុយប៉ែកខាងកើត មកដល់ចំណុចស្ពានអាកាស៧មករា គេសង្កេតឃើញថា​ បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅតែមិនចូលរួមគោពរពច្បាប់ចរាចរនោះទេ​ បានធ្វើដំណើរជ្រេចុះជ្រេឡើង ជិះឡើងលើការ៉ូឡា នៃចញ្ចើមផ្លូវទុកសម្រាប់អ្នកថ្មើជើង និងបង្កឲ្យខូចការ៉ូឡា ហើយមានអ្នកបញ្ច្រាស់ទិស បង្កឲ្យមានការកកស្ទះចរាចរជាខ្លាំងរៀងរាល់ថ្ងៃតែម្ដង នាពេលព្រឹកនិងពេលល្ងាច ខណៈដែលកម្លាំងនគរបាល បានរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរទូទាំងរាជធានីភ្នំពេញ។

ជាក់ស្ដែងបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ចំណុចស្ពានអាកាសផ្សាដីហុយប៉ែកខាងកើត ដល់ចំណុចស្ពានអាកាស៧មករា តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅមូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានការកកស្ទះជាខ្លាំងនៅពេលព្រឹក និងពេលល្ងាច ដោយសារតែមានប្រជាពលរដ្ឋ អ្នកធ្វើដំណើរមួយចំនួនតូចប៉ុណ្ណោះជិះបញ្ច្រាសទិស និងធ្វើដំណើរជ្រេចុះជ្រេឡើង ជិះលើការ៉ូឡា នៃចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើជើង បង្កអោយខូច ការ៉ូឡា បំផ្លាញទ្រព្យសម្បិត្តសាធារណៈ។

គេសង្កេតឃើញថា​ មួយរយៈចុងក្រោយនេះ កម្លាំងនគរបាលចរាចរបានរឹតបន្តឹង និងចុះអនុវត្តន៍ជារៀលរាល់ថ្ងៃគ្រប់គោលដៅ និងតាមបណ្ដាមហាវិថីតូច ធំ ហើយបន្ថែមទៀតនោះ ឥរិយាបថរបស់អ្នកបើកបរនៅតាមបណ្ដាស្តុបនិងតាមបណ្ដោយមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ នៅមានមួយចំនួនតូចនៅតែមិនចូលរួមគោរពច្បាប់ចរាចរនោះទេ ជាពិសេសគឺនៅចំណុចចុងស្ពានអាកាសផ្សារដីហុយ ដល់ចំណុចស្ពានអាកាស៧មករា នេះតែម្តង ៕

អត្ថបទ ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation