ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៤០០គ្រួសារ ក្នុងឃុំតាឡាត ស្រុកសេសាន ទទួលអំណោយរបស់ឯ.ឧ ហ៊ុន ម៉ានី
| ព័ត៌មានជាតិ
SHARE

(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋដែលលិចទឹកចំនួន ៦ ភូមិ មានភូមិក្រឡាពុះ-ភូមិភូមិខ្សាច់ថ្មីតូច-ភូមិខ្សាច់ថ្មីធំ-ភូមិរំពាត់-ភូមិសា្វយរៀង-ភូមិតាឡាត-ក្នុងឃុំតាឡាត ស្រុកសេសានចំនួន៤០០គ្រួសារ បានមកទទួលអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

កម្មវិធីចែកអំណោយរបស់ឯឧ ហ៊ុន ម៉ានី បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែសីហា នៅចំណុចទួលសុវត្ថិភាពដែលស្ថិតក្នុងឃុំតាឡាត ដែលដឹកនាំដោយឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត និងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង។
អំណោយដែលត្រូវចែកជូនព្រឹកនេះមាន អង្ករ ត្រីខ ទឹកផ្លែឈើ ថ្នាពេទ្យ និងមី ជាដើម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំអំណោយមកចែកជូនប្រជាពលរដ្ឋដោយផ្ទាល់ដៃ ចំនួន៣៩០ គ្រួសារ នៅស្រុកសៀមបូក ចំនួន១៧៣គ្រួសារ ក្នុងក្រុងស្ទឹងត្រែង និង១៨២គ្រួសារ ក្នុងស្រុកថាឡាបរិវ៉ាត់ ហើយរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ។

ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្តបញ្ជាក់ថា អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី គឺនឹងត្រូវបានអាជ្ញាធរខេត្តរៀបចំ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ក្នុងខេត្តស្ទឹងត្រែង ៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation