ជនរងគ្រោះដោយសារគ្រោះថ្នាក់រញ្ជួយដីនៅឥណ្ឌូនេស៊ីជាច្រើនកំពុងរង់ចាំជំនួយ
| ព័ត៌មានអន្តរជាតិ
SHARE

អ្នកដែលរស់រានមានជីវិត និងជនរងគ្រោះជាច្រើនពីគ្រោះរញ្ជួយដីនៅកោះ Lombok Island កំពុងរង់ចាំជំនួយនិងសំភារៈប្រើប្រាស់ផ្សេងៗពីក្រុមសង្គ្រោះ។ ហេតុការរញ្ជួយដីនៅតំបន់ដាច់ស្រយាលមួយនៅភាគខាតជើងប្រទេសឥណ្ឌូនេស៊ី ដោយកំលាំងរញ្ជួយ ៧ រ៉ិចទ័ត បណ្តាលអោយផ្ទះជាង១០០ខ្នង និងមនុស្សជាង ៧០០នាក់រងគ្រោះ ព្រមទាំងផ្តាច់ប្រព័ន្ធអគ្គិសនីនិងទឹកប្រើប្រាស់ក្នុងតំបន់ផងដែរ។

ជនរងគ្រោះដែលបាត់បង់ផ្ទះសំបែងកំពុងស្នាក់នៅក្នុងតង់ព្រមទាំងរបស់ប្រើប្រាស់ដ៏តិចតួចបំផុត។តែទោះបីជាយ៉ាងណាក៏ដោយ Ramli ដែលជាជនរងគ្រោះក្នុងហេតុការណ៍នេះបាននិយាយថា ទោះបីជាគាត់បាត់បង់ផ្ទះសំបែង តែសមាជិក៥នាក់ក្នុងគ្រួសារគាត់នៅមានជីវិតទាំងអស់ដែលនេះជាសំណាងមួយដែរ។

គាត់បានបន្តថា បច្ចុប្បន្នគាត់ស្នាក់នៅក្នុងតង់ដែលមាន ៦គ្រួសាររស់នៅជុំគ្នា ដែល ត្រូវបញ្ច្រៀតគ្នា ពេលថ្ងៃគឺក្តៅខ្លាំងណាស់ រីឯពេលយប់វិញគឺរងារ។ យើងត្រូវការភួយបន្ថែម រីឯក្មេងៗត្រូវការថ្នាំ ព្រមទាំងទឹកដោះគោ។ ហើយយើងក៏មានមនុស្សចាស់ដែលត្រូវស្នាក់ជាមួយ ដែលពួកគាត់ពិបាកធ្វើចលនា ដូចជាងូតទឹកជាដើម ដែលយើងត្រូវជួយគាត់។

សូមបញ្ជាក់ថា មកដល់ថ្ងៃអាទិត្យនេះ ជនរងគ្រោះដោយសាររញ្ជួយដីនៅតំបន់ Lombok គឺស្លាប់៩៨នាក់ រងរបួស២៣៦នាក់ និងបាត់បងជំរងជាង ២ម៉ឺននាក់ នេះបើតាមរបាយការណ៍ពីទីភ្នាក់ងារគ្រោះធម្មជាតិឥណ្ឌូនេស៊ី។(ម៉ាលីនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation