ស៊ីប៉ាបោះពុម្ភផ្សាយសៀវភៅលើកតំកើនអត្តសញ្ញាណវប្បធម៍ខ្មែរ
| ព័ត៌មានជាតិ
SHARE


អង្គការស៊ីប៉ាដែលជាអង្គការក្រៅរដ្ឋាភិបាលក្រៅស្រុកមួយមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងការបោះផ្សាយសៀវភៅសំរាប់សាធារណ:ជនទើបនិងបានចេញផ្សាយសៀវភៅចំនួន៣ចំនងជើង ទី១ របំាបុរាណខ្មែរ ទី២ ដំណើរទៅលេងអង្គរ និងទី៣ បោះពុម្ភប្រលោមលោកស្នេហាមាលាដួងចិត្តរបស់អ្នកនិពន្ធ នូ ហាច ។


នៅក្នុងសៀវភៅរបាំបុរាណខ្មែរដែលមានកំរាស់៤០ទំព័រ បានបង្ហាញនូវជីវិតរបស់កូនស្រីខ្មែរដែលស្រលាញ់របំាបុរាណនិងខិតខំហាត់រៀនរបំាបុរាណនិងរាយរ៉ាប់អំពីប្រវត្តិរបំាអប្សរាការចំរើនលូតលាស់របំានេះនៅក្នុងទស្សវតឆ្នំា១៩៦០ សម្តេចមហាក្សត្រិយានីស៊ីសុវត្ថិ កុសម: នារីរ័ត្ន ទ្រង់មានព្រះរាជតម្រិះរៀបចំជានិមិត្តរូបនៃភាពចំណាស់របស់របំាខ្មែរដោយបង្កើត “របំាទេពអប្សរា” ។

ក្រៅពីនេះសៀវភៅរបំាបុរាណខ្មែរបានរៀបរាប់អំពីសំលៀកបំពាក់លើឆាក ការតុបតែងខ្លួនមុនសំដែង វង់ភ្លេងពិណពាទ្យ ការសំពះគ្រូ ដោយបានបង្ហាញថា តើប្អូនដឹងទេ ? គ្រូរបំាពុំមែនត្រឹមតែជាគ្រូដែលកំពុងបង្ហាត់សិស្សនៅសាលាប៉ុណ្ណោះទេ តែក៍សំដៅទៅដល់គ្រូដើមគឺ អាទិទេពខាងរបំាដែលនៅឃុំគ្រងការហ្វឹកហាត់របស់សិស្ស វិញ្ញណរបស់តួរបំាសំខាន់ៗនិងអាទិទេពជាច្រើនអង្គផ្សេងទៀត ។

ដោយទ្បែករបំានិងល្ខោន របំាសហសម័យក៍ត្រូវបានអ្នកនិពន្ធសរសេរយ៉ាងសង្ខេប ខ្លី ខ្លឹម ងាយស្រួលអានព្រមទំាងពន្លិចរូបថត គំនូរ ពណ៍ធម្មជាតិដែលទាក់ទាញអ្នកអាន អានហើយចង់អានទៀត ។


អ្វីដែលសំខាន់បំផុតនៅទំព័រចុងក្រោយអ្នកនិពន្ធបានពន្យល់ពាក្យសំខាន់ៗក្នុងរបំាបុរាណ ដូចជាពាក្យ ក្បាច់បាតឬក្បាច់ឆាបញ្ចុះ ទំនើបកម្ម បាយសី ពិណពាទ្យ មហោរី យីកេ របំាប្រពៃណី រាមកេរ្តិ៍ ល្ខោន ល្ខោនខោល ល្ខោនហ្លួង និង ស្លាធម៍ ។


រីឯសៀវភៅស្វែងយល់ដំណើរទៅលេងអង្គរដែលមាន៣៨ទំព័រ បានរៀបរាប់យ៉ាងសង្ខេបអំពី របៀបដើរទស្សនាតំបន់អង្គរ ភ្នំគូលេន និងជាពិសេសបានពន្យល់អំពីអត្តន័យនៃការសង្កេតមើលប្រាង្គមុខ៤នៃប្រាសាទបាយ័ននិងមហាកិត្តិស័ព្ទនៃព្រះរាជខ្មែរដ៍អស្ចារ្យ ព្រះបាទជ័យវរ្ម័នទី៧ ជាបុត្រព្រះបាទធរណីន្ទ្រវរ្ម័នទី២ (១១៥០ ដល់ ១១៦០) និងជាប្អូនជីទួតមួយរបស់ព្រះបាទសូវរ្ម័នទី២ ។


លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ដែលជាអ្នកទទួលខុសត្រូវបោះពុម្ភផ្សាយទំាងនេះបានប្រាប់ស៊ីអិនស៊ីថា គោលបំណងនៃការបោះពុម្ភផ្សាយសៀវភៅទំាងនេះគឺដើម្បីជាការរួមចំណែកក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍អត្តសញ្ញណវប្បធម៍កម្ពុជាយើងនិងបង្កើតទ្បើងព្រមទំាងជាសារដើម្បីប្រាប់ប្រជាពលរដ្ឋថា ការចូលចិត្តអាន មានសៀវភៅល្អៗដើម្បីអាននិងធ្វើអោយយើងក្លាយជាពលរដ្ឋល្អ សាមគ្គីគ្នា ស្រលាញ់ស្រុកទេស និងកសាងស្រុកទេសយើង អោយបានលូតលាស់ ដូចអារ្យប្រទេសនានា ៕

អត្តបទ ជុំ សង់តា រូបភាព សន្លឹក 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation